វិច្ឆិកា 13, 2022

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច ជាគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោល បំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់់ទាប។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :រហូតដល់ ២០០ លានរៀល ឬ ៥០,០០០ ដុល្លារអាមេរិក
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន : រហូតដល់ ៥ឆ្នាំ សម្រាប់ទុនបង្វិល ឬ ៧ឆ្នាំ សម្រាប់ទុនវិនិយោគ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាមេរិក
អត្រាការប្រាក់ :៧.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) I ៧.២៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ទ្រព្យធានា :មិនតម្រូវទ្រព្យធានា

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • មិនតម្រូវការឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម  (ប្រសិនបើមាន)

លក្ខណៈវិនិច្ឆ័យ

  • តម្រូវមានពិន្ទុក្នុងការវាយតម្លៃប្រវត្តិឥណទានចាប់ពី ១,០០០ពិន្ទុឡើងទៅ
  • សហគ្រាសធុនតូចដែលស្ថិតក្នុងប្រទេសកម្ពុជា
  • សហគ្រាសធុនតូច ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១%
  • សហគ្រាសធុនតូច ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្មត្រូវបានលើកទឹកចិត្ត

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង
  • គម្រោងហិរញ្ញប្បទានដែលមានរយៈពេលវែង
  • មិនតម្រូវការទ្រព្យធានា
  • បង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម

បន្ថែម

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។