ធ្នូ 20, 2022

កិច្ចសហប្រតិបត្តិការ​ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសផ្គត់ផ្គង់ ទិញលក់ និងកែច្នៃផលិតផលកសិកម្ម រវាងធនាគារ​ SME និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក តំណាងដោយ លោក ម៉ាក ចំរើន ជាប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងគាំទ្រសហគ្រាសផ្គត់ផ្គង់ ទិញលក់ និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងដំណើរការល្អ។

 

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពឱ្យគ្រប់សហគ្រាសដែលជាសមជិកនៃប្រព័ន្ធអេកូឡូស៊ី នៃក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក អាចស្នើសុំ និងទទួលបានហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ ពីធនាគារ SME ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

បន្ថែម

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំ...
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ