វិស័យគោលដៅ

វិស័យអាទិភាព

វិស័យអាទិភាព ដែល ធ.ស.ក គាំទ្រ និងលើកទឹកចិត្តខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទានជូនដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរអាជីវកម្មរបស់ខ្លួន រួមមានវិស័យអទិភាព និងវិស័យទូទៅ។

១. ការផលិត និងកែច្នៃម្ហូបអាហារ គឺជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬ រុក្ខជាតិ ដោយ កែច្នៃទាំងស្រុង ឬកែច្នៃ បឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។

១.១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ
  • ផលិតសាច់កំប៉ុងដូចជាត្រីកំប៉ុង សាច់គោកំប៉ុង សាច់ជ្រូកកំប៉ុង
  • វេចខ្ចប់សាច់សត្វដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី
  • ផលិតសាច់ក្រៀមដូចជា សាច់ជ្រូកក្រៀម សាច់គោក្រៀម
  • កែច្នៃគ្រឿងសមុទ្រដូចជាបង្កង ក្តាម ខ្យង គុំ សារ៉ាយសមុទ្រ
  • ចំរ៉ាញ់ខ្លាញ់ចេញពីសាច់សត្វដូចជាខ្លាញ់ជ្រូក ខ្លាញ់ត្រី ខ្លាញ់គោ
  • ផលិតទឹកត្រី
  • ផលិតទឹកប្រេងខ្យង
  • កែច្នៃ និងផលិតទឹកដោះគោដូចជាទឹកដោះគោស្រស់ ទឹកដោះគោខាប់
  • កែច្នៃទឹកមាត់ត្រចៀកកាំ
  • កែច្នៃសាច់សត្វគ្រប់ប្រភេទ
  • សត្តឃាត គ្រប់ប្រភេទ
១.២. ការផលិត និងកែច្នៃម្ហូបអាហារចេញពីរុក្ខជាតិ, បន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
  • ផលិតដំណាប់ផ្លែឈើដូចជាដំណាប់ស្វាយ ដំណាប់ចេក
  • ផលិតផ្លែឈើកំប៉ុងដូចជា មៀនកំប៉ុង សាវម៉ាវកំប៉ុង
  • ផលិតបន្លែកំប៉ុងគ្រប់ប្រភេទ ដូចជា ស្ពៃកំប៉ុង ឆៃថាវកំប៉ុង ខ្ទឹមជ្រក់កំប៉ុង
  • ផលិតផ្លែឈើក្រៀម ដូចជាខ្នុរក្រៀម ដំឡុងក្រៀម ត្រាវក្រៀម ចេកក្រៀម
  • ផលិតគ្រាប់ធញ្ញជាតិប្រឡាក់ ដូចជាគ្រាប់ចន្ទីប្រឡាក់ សណ្តែកដីប្រឡាក់
  • ផលិតគ្រាប់ធញ្ញជាតិបំពងគ្រប់ប្រភេទ ដូចជាសណ្តែកដីបំពង គ្រាប់ចន្ទីបំពង គ្រាប់ឈូកបំពង គ្រាប់ឈូករ័ត្នបំពង
  • ផលិតគ្រឿងទេស គ្រឿងផ្សំដូចជាម្ទេសម៉ត់​ ប៊ីចេង អំបិល ទឹកជ្រលក់
  • ផលិតប្រេងចេញពីបន្លែ ផ្លែឈើឬគ្រាប់ធម្មជាតិគ្រប់ប្រភេទដូចជាប្រេងដូង, ប្រេងអូលីវ ប្រេងគ្រាប់ឈូករ័ត្ន
  • ផលិតទឹកផ្លែឈើគ្រប់ប្រភេទ ដូចជាទឹកប៉ោម ទឹកត្របែក ទឹកការ៉ុត ទឹកក្រូច
  • កែច្នៃដោយកិនគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ដូចជា កិនពោត កិនដំឡូង កិនសណ្តែក​ (លើកលែងតែកិនស្រូវ)
  • ផលិតស្ករគ្រប់ប្រភេទ ដូចជាស្ករអំពៅ ស្ករត្នោត ស្ករពោត ស្ករសូកូឡា
  • កែច្នៃ និងវេចខ្ចប់នូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ
១.៣. ផលិតនំ អាហារសម្រន់ និងភេសជ្ជៈផ្សេងៗ
  • ផលិតនំវេចខ្ចប់ផ្សេងៗ ដូចជា នំស្រួយកញ្ចប់ នំទឹកដោះគោ នំកាហ្វេ
  • ផលិតប៉ាតេ
  • ផលិតអាហារសម្រន់ផ្សេងៗ ដូចជា គុយទាវ មី សាំងវិចខ្ចប់
  • ផលិតការ៉េមគ្រប់ប្រភេទ ដូចជាការ៉េមសុកូឡា ការ៉េមដូង ការ៉េមចេក
  • ផលិតស្ករគ្រាប់គ្រប់ប្រភេទ ដូចជាស្ករគ្រាប់ដូង ស្ករគ្រាប់កាហ្វេ
  • កែច្នៃគ្រឿងសម្រាប់ឆុងគ្រប់ប្រភេទ ដូចជា កែច្នៃតែ, កែច្នៃកាហ្វេ ។ល។
  • ផលិតទឹកក្រូច
  • ផលិតទឹកសុទ្ធ
  • ផលិតទឹកកក
  • សិប្បកម្មផលិត និងអាជីវកម្មនំគ្រប់ប្រភេទដុត

២. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ ផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ, កែច្នៃកាកសំណល់ និង ផលិតទំនិញសម្រាប់វិស័យទេសចរណ៍

២.១. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ គឺសំដៅដល់ការផលិតទំនិញប្រើប្រាស់ទូទៅគ្រប់ប្រភេទ
  • តម្លើងម៉ាស៊ីនបន្សុទ្ធខ្យល់
  • តម្លើងឧបករណ៍អគ្គិសនីបៃតងផ្សេងៗ ដូចជាផ្ទាំងសូឡា
  • តម្លើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដូចជាផលិតកង់អគ្គិសនី ម៉ូតូអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី ទូរទស្សន៍  កុំព្យូទ័រ
  • តម្លើងកង់ ម៉ូតូ និងឡានគ្រប់ប្រភេទ
  • ផលិតផលដែលច្នៃចេញពីក្រណាត់ដូចជាសំលៀកបំពាក់ កន្សែង។ល។
  • ផលិតផលដែលច្នៃចេញពីស្បែក ដូចជា ស្បែកជើង កាបូប កាតាប
  • ផលិតគ្រឿងសង្ហារឹមផ្សេងៗ ដូចជា តុ ទូ កៅអី គ្រែ
  • ផលិតសម្ភារចេញពីក្រដាស ដូចជាក្រដាសជូតមាត់ ក្រដាសសៀវភៅ ក្រដាសសម្រាប់ព្រីន។ល។
  • ផលិតថ្នាំកសិកម្មផ្សេងៗ ដូចជាកំចាត់សត្វល្អិត, ថ្នាំកំចាត់ស្មៅ
  • ផលិតជីកសិកម្មផ្សេងៗ ដូចជាជីកំប៉ុស ជីគីមី ជីសរីរាង្គ
  • ផលិតសម្ភារសំណង់ ដូចជាបង្អួច ទ្វារ អំពូលភ្លើង ឥដ្ឋជញ្ជាំង
  • ផលិតសម្ភារផ្ទះបាយផ្សេងៗ ដូចជា ចាន ឆ្នាំង ខ្ទះ ស្លាបព្រា ចង្កឹះ 
  • សម្ភារតុបតែងផ្ទះគ្រប់ប្រភេទ ដូចជាតុចង្កៀង​ ភួយ ខ្នើយ សាឡុង ថូ កម្រាល រូបគំនូរ តាំង លើជញ្ជាំងផ្ទះ
  • តម្លើង/ផលិតម៉ាស៊ីន​ផលិតកម្មផ្សេងៗ ដូចជាម៉ាស៊ីនសំងួត, ម៉ាស៊ីនចម្អិន, ម៉ាស៊ីនបំពង ,ម៉ាស៊ីនដុតនំ, ម៉ាស៊ីនតេស្តសុវត្ថិភាពម្ហូបអាហារ, ម៉ាស៊ីនកែច្នៃផ្លែឈើ ,ម៉ាស៊ីនសម្លាប់ មេរោគផ្លែឈើ និងបន្លែ, ម៉ាស៊ីនកិនពោត។ 
  • ផលិតខ្សែភ្លើង ខ្សែកាប ខ្សែ Internet 
  • ផលិតធុង ប៉ោត អាងស្តុកទឹក ផ្តិលទឹក ស៊ីទែនទឹក
  • ផលិតសម្ភារក្មេងលេងគ្រប់ប្រភេទ
  • សិប្បកម្មផលិត សាប៊ូគ្រប់ប្រភេទ
២.២. កម្មន្តសាលផលិតបំណែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តដទៃទៀត គឺសំដៅដល់សកម្មភាពផលិតនូវទំនិញពាក់កណ្តាលសម្រេច (Semi-finished product) ដែលជាធាតុចូល ស្ទិក កាបូន លោហៈ (input) សម្រាប់ប្រើក្នុង ផលិតកម្មរបស់ក្រុមហ៊ុនផ្សេងទៀត
  • ផលិតសំបងវេចខ្ចប់ផ្សេងៗ ដូចជាសំបកក្រដាស កែវ ជ័រប្លាស្ទិក កាបូន លោហៈ
  • ផលិតផ្លាក
  • កែច្នៃជ័រកៅស៊ូ និងកែបកៅស៊ូ
  • ផលិតកញ្ចក់ឡាន ផលិតកង់ឡាន ទ្វារឡាន តួឡាន ពូកឡាន (មិនរាប់​បញ្ចូល​សកម្មភាព​ដេរ​ពូក​ឡានឡើយ)
  • ផលិតគ្រឿងបន្លាស់ម៉ាស៊ីនគ្រប់ប្រភេទ ដូចជា ខ្ចៅ ច្រវាក់ ខ្សែពាន
  • ផលិតគ្រឿងបន្លាស់កង់ផ្សេងៗ ដូចជា សំបកកង់ កែបកង់ ច្រវាក់កង់ កាំកង់​
  • ផលិតគ្រឿងបន្លាស់ម៉ូតូផ្សេងៗ ដូចជាសំបកកង់ម៉ូតូ កែបម៉ូតូ ច្រវាក់ម៉ូតូ
  • សិប្បកម្មផលិត និងកែច្នៃដែក សង្ក័សី លោហធាតុ
២.៣. កែច្នៃកាកសំណល់ គឺសំដៅដល់ការធ្វើប្រព្រឹត្តិកម្មលើកាកសំណល់ ឬ កែច្នៃកាកសំណល់ទៅជាវត្ថុធាតុដើម, ផលិតផលថ្មី ឬជាសារធាតុអ្វីមួយ
  • ផលិតផលច្នៃចេញពីកាកប្រេងកាត
  • ធ្វើប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អុយ
  • ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ដែលមិនបង្ករគ្រោះថ្នាក់
  • កែច្នៃកាកសំណល់ ដូចជាលាមកសត្វ ផេះ ដើម្បីផលិតអគ្គិសនី
  • ផលិតជីសរីរាង្គកសិកម្មចេញពីកាកសំណល់
  • ប្រព្រឹត្តិកម្មដបប្លាស្ទិក ដបកែវ សម្រាប់ប្រើប្រាស់ឡើងវិញ​
  • កែច្នៃកាកសំណល់ជ័រប្លាស្ទិក, ដប ,និងកែវ ទៅជាផលិតផលថ្មី
២.៤. ផលិតទំនិញសម្រាប់វិស័យទេសចរណ៍ គឺសំដៅដល់ការផលិតទំនិញ ដែលបម្រើដល់តម្រូវការប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ដោយមិនរាប់បញ្ចូលនូវសេវាកម្មទេសចរណ៍ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារឡើយ ដឹងជញ្ជូន ភ្នាក់ងារ ទេសចរណ៍ឡើយ
  • ផលិតសម្លៀកបំពាក់គ្រប់ប្រភេទសម្រាប់វិស័យទេសចរណ៍ ដូចជាអាវយីតអង្គរ ,ក្រម៉ា​,សំពត់សូត្រ,អាវផាមួង ។ល។
  • តម្បាញសូត្រ
  • ផលិតសិប្បកម្មដោយដៃ​ ដូចជាកន្រ្តក កញ្ជ្រាងធ្វើពីឬស្សី
  • ផលិតបន្តោងសោរូបប្រាសាទ
  • ផលិតខ្សែកផ្លាកអង្គរ
  • ផលិតចំលាក់រូបប្រាសាទ រូបសត្វ រូបទេសភាព
  • សិប្បកម្មគូសរូបគំនូរវប្បធម៏ខ្មែរគ្រប់ប្រភេទដូចជារូបប្រាសាទ រូបបដិមាករ​ រូបទេសភាព
  • ផលិតគ្រឿងអនុស្សាវរីយ៍ផ្សេងៗសម្រាប់ភ្ញៀវទេសចរ

៣. ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ គឺសំដៅលើ ការបង្កើត និងផ្គត់ផ្គង់សេវាបច្ចេកវិទ្យាព័ត៌មានដែលផ្សារភ្ជាប់ទៅនឹងជំនួញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

  • សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុ 
  • សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតកម្មវិធីលើទូរសព្ទវៃឆ្លាតផ្សេងៗ ដូចជាបង្កើត វីឌីអូហ្គេម, វច​នានុក្រម, ប្រតិទិន, កម្មវិធីទិញលក់ទំនិញ, សម្រាប់ការរៀនតាមប្រព័ន្ធអេឡិចត្រនិក, ការកក់ សំបុត្រធ្វើដំណើរ ដឹកជញ្ជូនម្ហូបអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ
  • សហគ្រាស ឬក្រុមហ៊ុនបម្រើសេវាកម្មអភិវឌ្ឍសុហ្វរកុំព្យូទ័រផ្សេងៗ
  • សហគ្រាសរចនា​ និងអភិវឌ្ឍគេហទំព័រគ្រប់ប្រភេទ
  • សហគ្រាសបង្កើតកម្មវិធីលើទូរសព្ទ និងកុំព្យូទ័រគ្រប់ប្រភេទ

៤. សហគ្រាសស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ (Cluster Zone)

៤.១. សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម គឺសំដៅលើសហគ្រាសដែលផលិត និងផ្តល់ សេវាកម្មផ្សេងៗដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដោយ មាន ការគ្រប់គ្រងតាមរយៈភាពដៃគូ រវាងរដ្ឋ និងឯកជន ឬ ឯកជនសុទ្ធសាទ
  • សេវាកម្មដឹកជញ្ជូន និងឡូជីស្ទិក
  • សេវាកម្មត្រជាក់
  • សេវាប្រឹក្សាទីផ្សារក្នុង និងក្រៅប្រទេស
  • សហគ្រាស ឬរោងចក្រផលិត ឬតម្លើងគ្រឿងចក្រឧស្សាហកម្មទូទៅ
  • សហគ្រាស ឬរោងចក្រផលិត ឬតម្លើងឧស្សាហកម្មយានយន្តគ្រប់ប្រភេទ
  • សេវាជួលម៉ាស៊ីនផលិតកម្មគ្រប់ប្រភេទ
  • សហគ្រាស ឬរោងចក្រផ្គត់ផ្គង់ ឬផលិតវត្ថុធាតុដើមគ្រប់ប្រភេទ
  • សហគ្រាស​ ឬរោងចក្រកែច្នៃផលិតផលកសិកម្ម និងម្ហូបអាហារគ្រប់ប្រភេទ
  • សេវាជួសជុលគ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យផលិតកម្មគ្រប់ប្រភេទ 
  • សហគ្រាសផលិត និងបម្រើសេវាកម្មវេចខ្ចប់
  • សហគ្រាសផលិត និងផ្តល់សេវាកម្មគ្រប់ប្រភេទ
៤.២. សហគ្រាសដែលអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម គឺជាសហគ្រាសដែលវិនិយោគទុនលើការអភិវ-ឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ក្នុង ទំរង់ ជាភាពដៃគូរវាងរដ្ឋ និងឯកជន ឬឯកជនសុទ្ធសាទ
  • ក្រុមហ៊ុនផ្សេងៗ ដែលមានបំណងវិនិយោគ លើការបង្កើតតំបន់ប្រមូលផ្តុំនេះរួមទាំងក្រុមហ៊ុន អចលនទ្រព្យ, រោងចក្រកែច្នៃផលិតផលផ្សេងៗ ឬក្រុមហ៊ុនសំណង់ជាដើម។ល។

៥. សហគ្រាសផលិតទំនិញវេជ្ជសាស្រ្ត និងថ្នាំពេទ្យ គឺសំដៅលើសហគ្រាសទាំងឡាយណា ដែល ផលិតឧបករណ៍ ឬគ្រឿងបរិក្ខារ និងថ្នាំពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល

  • ការផលិតសម្លៀកបំពាក់ការពារជម្ងឺឆ្លង
  • ការផលិតម៉ាស់ការពារជម្ងឺឆ្លង
  • ការផលិតប្រដាប់វាស់កម្តៅ
  • ការផលិតម្ជុល និងសឺរុំាង
  • ការផលិតកម្រាលសម្រាប់វះកាត់
  • ការផលិតស្តុតបិទរបួស
  • ការផលិតអាវពេទ្យសម្រាប់វះកាត់
  • ការផលិតស្រោម​ដៃពេទ្យ
  • ការផលិតជែល និងអាកុលសម្លាប់មេរោគ
  • សហគ្រាសផលិតឱសថ និងសម្ភារពេទ្យគ្រប់ប្រភេទ

៦. សហគ្រាសផ្តល់សេវាកម្មគ្រាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព គឺសំដៅដល់អាជីវកម្មដែលចែកចាយទំនិញ និងផ្តល់សេវាកម្មបម្រើដល់វិស័យអាទិភាពនានាកំណត់ដោយរដ្ឋាភិបាល រួមទាំងវិស័យដែលមានសក្តានុពល និងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ ១៩

  • សេវាកម្មប្រឹក្សាយោបល់អំពីទីផ្សារឌីជីថល អំពីអាជីវកម្ម អំពីផ្លូវច្បាប់
  • សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ
  • សេវាកម្មធ្វើឡសម្អាត និងឃាំងស្តុក
  • អាជីវកម្មលក់ទូរត្រជាក់ 
  • សេវាកម្មដឹកជញ្ជូនផលិតផលកសិកម្ម និងម្ហូបអាហារដើរដោយប្រព័ន្ធត្រជាក់
  • សេវាកម្មធ្វើតេស្ត និងបញ្ជាក់គុណភាពដោយប្រើម៉ាស៊ីនពិនិត្យគុណភាព
  • សេវាកម្មជួលម៉ាស៊ីនសម្លាប់មេរោគ ម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជ
  • សេវាតម្លើងផ្ទះកញ្ចក់ ឬផ្ទះសំណាញ់
  • សេវាតម្លើងប្រព័ន្ធដំណក់ទឹក ប្លាស្ទិកសម្រាប់គ្របដំណាំ
  • សេវាកម្មតម្លើងប្រព័ន្ធកង្ហារត្រជាក់សម្រាប់រោងចិញ្ចឹមសត្វ
  • សេវាកម្មព្រីនលើកញ្ចប់ផលិតផល
  • សេវាកម្មបង្កើតម៉ាកសញ្ញា
  • សេវាកម្មផ្តល់បច្ចេកទេសកសិកម្ម ដែលមានវិជ្ជាជីវៈ និងបទពិសោធន៍
  • សេវាកម្មបូមទឹកពីទន្លេ
  • សេវាកម្មបណ្តុះបណ្តាលជំនាញបច្ចេកទេស
  • អាជីវកម្មលក់ចំណីសត្វ
  • អាជីវកម្មលក់ជីគីមី និងសរីរាង្គ
  • អាជីវកម្មលក់ពូជដំណាំគ្រប់ប្រភេទ
  • សេវាកម្មបន្សុទ្ធខ្យល់កខ្វក់
  • សេវាកម្មជួលម៉ាស៊ីនសម្រាប់ផលិតកម្មផ្សេងៗ
  • អាជីវកម្មលក់គ្រឿងម៉ាស៊ីន ឧបករណ៍ និងបរិក្ខារផ្គត់ផ្គង់កសិកម្មផ្សេងៗ
  • គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ចំណេះដឹងទូទៅ
  • គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ភាសាបរទេស

វិស៌យទូទៅ: វិស័យទូទៅ ដែលផ្តោតទៅលើវិស័យពាណិជ្ជកម្ម (លក់ដុំ និងលក់រាយ) និងវិស័យសេវាកម្ម។

វិស័យពាណិជ្ជកម្ម: គឺសំដៅដល់សកម្មភាពលក់ឡើងវិញ (ទាំងលក់ដុំ និងលក់រាយ) ដោយគ្មានការបំប្លែង នៃផលិតផលថ្មី ឬផលិតផលប្រើប្រាស់រួច
  • អាជីវកម្មលក់ កុំព្យូរទ័រ សម្ភារបន្ទាប់បន្សំកុំព្យូទ័រ និងកម្មវិធី
  • អាជីវកម្មលក់ គ្រឿងសង្ការឹមការិយាល័យ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ
  • អាជីវកម្មលក់គ្រឿងអលង្ការ
  • អាជីវកម្មលក់ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់, ផលិតផលសម្រាប់ពាក់នឹងជើង និងផលិតផល សម្រាប់ពាក់នឹងដៃ
  • អាជីវកម្មលក់ផលិតផលឱសថ និងផលិតផលសុខាភិបាល
  • អាជីវកម្មលក់ផ្កា និងដើមឈើ
  • អាជីវកម្មលក់ សម្ភារការិយាល័យ សៀវភៅ ទស្សនាវដ្តី កាសែត
  • អាជីវកម្ម​លក់សម្ភារកីឡា ល្បែងលេង និងផលិតផលសម្រាប់ការធ្វើដំណើរ និងឧបករណ៏ភ្លេង
  • អាជីវកម្មលក់សម្ភារសំណង់ ឧបករណ៍បរិក្ខារប្រព័ន្ធទឹក និងប្រព័ន្ធកម្តៅ
  • អាជីវកម្មលក់ ស្រូវអង្ករ គ្រាប់ធញ្ញជាតិ ម្សៅមី និងស្ករ
  • អាជីវកម្មលក់គ្រឿងផ្គត់ផ្គង់សម្រាប់វេជ្ជសាស្រ្ត និងទន្តសាស្រ្ត
  • អាជីវកម្មលក់បន្លែ ផ្លែឈើ
  • អាជីវកម្មលក់កាកសំណល់ និងកំទេចមី
  • អាជីវកម្មលក់ក្រណាត់សូត្រ អាវផាមួង សំពត់សូត្រ
  • អាជីវកម្មលក់វាំងនន
  • អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍
  • អាជីវកម្មលក់អីវ៉ាន់ចាប់ហ៊ួយ
  • អាជីវកម្មលក់គ្រឿងអេឡិចត្រូនិកដូចជាម៉ាស៊ីនត្រជាក់, លក់កុំព្យូទ័រ
  • អាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ឡាន កង់
  • អាជីវកម្មលក់ឡាន ម៉ូតូ កង់ 
  • អាជីវកម្មលក់គ្រឿងសំណង់
  • អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ
  • អាជីវកម្ម នាំចេញ នាំចូល
វិស័យសេវាកម្ម: គឺសំដៅដល់អាជីវកម្មទាំងឡាយដែលផ្គត់ផ្គង់ ទំនិញអរូបិញ (intangible goods) ដែលរួមមានដូចជា សេវាកម្មដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន ជាដើម។
  • សេវាកម្មភ្នាក់ងារទេសចរណ៍
  • សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន
  • សេវាកម្មជួសជុល និងថែទាំបរិក្ខារម៉ាស៊ីនត្រជាក់
  • សេវាកម្មជួសជុល និងថែទំាយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
  • សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ
  • សេវាកម្មស៊ីឈ្នួលដឹកស្រូវ ផលិតផលកសិកម្ម
  • សេវាកម្មផ្តល់សេវាគូសប្លង់
  • សេវាកម្មផ្តល់សេវាដេគ័រ
  • សេវាកម្មផ្តល់សេវារចនាខាងក្នុងផ្ទះ
  • អាជីវកម្មហាងកាតសក់
  • សេវាកម្មធ្វើស្លាកយីហោ សេវាកម្មបោះពុម្ភ
  • សេវាកម្មសំអាត និងថែទាំ
  • សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ
  • ក្រុមហ៊ុនសន្តិសុខ
  • មន្ទីរព្យាបាលជម្ងឺ
  • ក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្ម
  • ការផ្គត់ផ្គង់សេវាអគ្គិសនី
  • សេវាកម្មសម្រាប់វិស័យកីឡា
  • សេវាកម្ម សម្អាងការ រោងការ តុការ
  • អាជីវកម្ម គ្រឿងដែក គ្រឿងអគ្គិសនី គ្រឿងជ័រ
  • អាជីវកម្មហ្គាស
  • អាជីវកម្មម៉ៅការតប្រព័ន្ធទុយោទឹក
  • អាជីវកម្មម៉ៅការតប្រព័ន្ទភ្លើង