វិស័យអាទិភាព
វិស័យអាទិភាព ដែល ធ.ស.ក គាំទ្រ និងលើកទឹកចិត្តខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទានជូនដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរអាជីវកម្មរបស់ខ្លួន រួមមានវិស័យអទិភាព និងវិស័យទូទៅ។

១. ការផលិត និងកែច្នៃម្ហូបអាហារ គឺជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬ រុក្ខជាតិ ដោយ កែច្នៃទាំងស្រុង ឬកែច្នៃ បឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។
១.១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ
- ផលិតសាច់កំប៉ុងដូចជាត្រីកំប៉ុង សាច់គោកំប៉ុង សាច់ជ្រូកកំប៉ុង
- វេចខ្ចប់សាច់សត្វដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី
- ផលិតសាច់ក្រៀមដូចជា សាច់ជ្រូកក្រៀម សាច់គោក្រៀម
- កែច្នៃគ្រឿងសមុទ្រដូចជាបង្កង ក្តាម ខ្យង គុំ សារ៉ាយសមុទ្រ
- ចំរ៉ាញ់ខ្លាញ់ចេញពីសាច់សត្វដូចជាខ្លាញ់ជ្រូក ខ្លាញ់ត្រី ខ្លាញ់គោ
- ផលិតទឹកត្រី
- ផលិតទឹកប្រេងខ្យង
- កែច្នៃ និងផលិតទឹកដោះគោដូចជាទឹកដោះគោស្រស់ ទឹកដោះគោខាប់
- កែច្នៃទឹកមាត់ត្រចៀកកាំ
- កែច្នៃសាច់សត្វគ្រប់ប្រភេទ
- សត្តឃាត គ្រប់ប្រភេទ
១.២. ការផលិត និងកែច្នៃម្ហូបអាហារចេញពីរុក្ខជាតិ, បន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- ផលិតដំណាប់ផ្លែឈើដូចជាដំណាប់ស្វាយ ដំណាប់ចេក
- ផលិតផ្លែឈើកំប៉ុងដូចជា មៀនកំប៉ុង សាវម៉ាវកំប៉ុង
- ផលិតបន្លែកំប៉ុងគ្រប់ប្រភេទ ដូចជា ស្ពៃកំប៉ុង ឆៃថាវកំប៉ុង ខ្ទឹមជ្រក់កំប៉ុង
- ផលិតផ្លែឈើក្រៀម ដូចជាខ្នុរក្រៀម ដំឡុងក្រៀម ត្រាវក្រៀម ចេកក្រៀម
- ផលិតគ្រាប់ធញ្ញជាតិប្រឡាក់ ដូចជាគ្រាប់ចន្ទីប្រឡាក់ សណ្តែកដីប្រឡាក់
- ផលិតគ្រាប់ធញ្ញជាតិបំពងគ្រប់ប្រភេទ ដូចជាសណ្តែកដីបំពង គ្រាប់ចន្ទីបំពង គ្រាប់ឈូកបំពង គ្រាប់ឈូករ័ត្នបំពង
- ផលិតគ្រឿងទេស គ្រឿងផ្សំដូចជាម្ទេសម៉ត់ ប៊ីចេង អំបិល ទឹកជ្រលក់
- ផលិតប្រេងចេញពីបន្លែ ផ្លែឈើឬគ្រាប់ធម្មជាតិគ្រប់ប្រភេទដូចជាប្រេងដូង, ប្រេងអូលីវ ប្រេងគ្រាប់ឈូករ័ត្ន
- ផលិតទឹកផ្លែឈើគ្រប់ប្រភេទ ដូចជាទឹកប៉ោម ទឹកត្របែក ទឹកការ៉ុត ទឹកក្រូច
- កែច្នៃដោយកិនគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ដូចជា កិនពោត កិនដំឡូង កិនសណ្តែក (លើកលែងតែកិនស្រូវ)
- ផលិតស្ករគ្រប់ប្រភេទ ដូចជាស្ករអំពៅ ស្ករត្នោត ស្ករពោត ស្ករសូកូឡា
- កែច្នៃ និងវេចខ្ចប់នូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ
១.៣. ផលិតនំ អាហារសម្រន់ និងភេសជ្ជៈផ្សេងៗ
- ផលិតនំវេចខ្ចប់ផ្សេងៗ ដូចជា នំស្រួយកញ្ចប់ នំទឹកដោះគោ នំកាហ្វេ
- ផលិតប៉ាតេ
- ផលិតអាហារសម្រន់ផ្សេងៗ ដូចជា គុយទាវ មី សាំងវិចខ្ចប់
- ផលិតការ៉េមគ្រប់ប្រភេទ ដូចជាការ៉េមសុកូឡា ការ៉េមដូង ការ៉េមចេក
- ផលិតស្ករគ្រាប់គ្រប់ប្រភេទ ដូចជាស្ករគ្រាប់ដូង ស្ករគ្រាប់កាហ្វេ