កុម្ភៈ 28, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night»

សៀមរាប, រាត្រីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល, អគ្គនាយក, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារ ប្រមាណ២១០នាក់។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបុគ្គលិក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផល តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។
«Sparkling Night» បានក្លាយជារាត្រីដ៏វិសេសវិសាលមួយ ដែលផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនរួមមាន៖ ការប្រកាសបុគ្គលិកឆ្នើមប្រចាំឆ្នាំ, ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជាការបរិភោគអាហារ និងការរាំកំសាន្ត។

បន្ថែម

នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្តីពី "ភាពធន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមនិងឱកាស" ដែល រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)