ហិរញ្ញប្បទានដោយផ្ទាល់

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម
គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម
គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។
គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច
គម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទាំងអស់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់់ទាប និងមិនមានតម្រូវទ្រព្យធានា។