កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប

«គម្រោងហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ត្រូវបានដាក់ឲ្យដំណើរការ និងអនុវត្តន៍កាលពីថ្ងៃទី១៣ ខែវិច្ឆុកា ឆ្នាំ២០២៣
ដោយផ្ទាល់ ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបម្រើសេវាកម្មដោយផ្ទាល់
ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖

(ក) សណ្ឋាគារ, ផ្ទះសំណាក់,​ រម្មណីយដ្ឋាន
(ខ) ភោជនីយដ្ឋាន
(គ) អាជីវកម្មផលិត និង/លក់វត្ថុអនុស្សាវរីយ៍
(ឃ) ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍
(ង) សេវាកម្មដឹកជញ្ជូនទេសចរណ៍
(ច) អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍
(ឆ) ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍

លក្ខណៈពិសេស 

 

ទំហំហិរញ្ញប្បទាន
ចាប់ពី២០​​,០០០ ដល់ ៦០០,០០០ ដុល្លារអាមេរិក/សមមូលប្រាក់រៀល
គោលបំណង
សម្រាប់ទុនវិនិយោគ និងទុនបង្វិល
រយៈពេលហិរញ្ញប្បទាន
រហូតដល់ ៨ឆ្នាំ
រូបិយប័ណ្ណ
ប្រាក់រៀល និងដុល្លារអាមេរិក
អត្រាការប្រាក់
ត្រឹមតែ ៦.៥០% ក្នុងមួយឆ្នាំ
សោហ៊ុយរៀបចំឥណទាន​
មិនមាន
រយៈពេលអនុគ្រោះបង់ប្រាក់ដើម
រហូតដល់ ២៤ខែ
ការសងត្រឡប់មុនកាលកំណត់
មិនមានពិន័យ

 

លក្ខណៈវិនិច្ឆ័យ 

  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្ម ដែលស្ថិតនៅក្នុងខេត្តសៀមរាប 
  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១% 
  • តម្រូវមានទ្រព្យធានា ជាដី ឬអគារ 

ឯកសារតម្រូវ 

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • ឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម (ប្រសិនបើមាន)

អត្ថប្រយោជន៍ 

  • ផ្តល់ជូននូវអត្រាការប្រាក់ប្រកបដោយលក្ខខណ្ឌអនុគ្រោះ 
  • បង្កើនប្រសិទ្ធភាព និងផលិតភាពសេវាកម្មទេសចរណ៍