អំពីយើងខ្ញុំ

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ទទួលបានអាជ្ញាបណ្ណផ្លូវការជាធនាគារពាណិជ្ជពីធនាគារជាតិ នៃ កម្ពុជា (“NBC”) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

 

 

 

ចក្ខុវិស័យ

ជាធនាគារជម្រើសដំបូង និងល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមស្រប, ងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការបម្រើសេវាកម្មល្អ។

បេសកកម្ម

ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គុណតម្លៃ

យើងជឿជាក់ថា យើងមានផ្នែកមួយដើម្បីចូលរួមក្នុងការផ្តល់សេវាធនាគារដែលមានតម្លៃសមរម្យ និងបន្ថែមតម្លៃឆ្ពោះទៅរកការអភិវឌ្ឍ
សហគ្រាសធុនតូច និងមធ្យម ខណៈពេលដែលលើសពីការរំពឹងទុករបស់បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ យើងប្រាថ្នាចង់សម្រេចបានវាដោយការរស់នៅតាមតម្លៃស្នូលរបស់យើង "IPACE"។

សច្ច:ភាព

សច្ចៈភាព

លើកកម្ពស់សច្ចៈភាពក្នុងអត្តសញ្ញាណរបស់យើង ដើម្បីធានាឲ្យបាននូវកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ក្នុងអាជីវកម្ម

ទំនួលខុសត្រូវ

ទំនួលខុសត្រូវ

យើងមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ចំពោះអ្នកពាក់ពន្ធ័ក្នុងអាជីវកម្ម និងទៅលើតួនាទី ក៏ដូចជាមុខងារដែលយើងបានកំណត់

បុគ្គលិក

បុគ្គលិក

យើងចាត់ទុកគ្រប់បុគ្គលិកជាទ្រព្យដ៏សំខាន់ហើយគោរពផ្តល់តម្លៃ និងផ្តល់ឱកាសឲ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាជីវកម្មរបស់យើង

Customer

អតិថិជន

ដោយសារតែអតិថិជន ជាគោលដៅចម្បង សម្រាប់ការអភិវឌ្ឍ
អាជីវកម្មរបស់យើងនោះយើងនឹងផ្តល់ជូនសេវាកម្មដីល្អឥតខ្ចោះ

ប្រសិទ្ធភាព

ប្រសិទ្ធភាព

យើងខិតខំប្រឹងប្រែងសម្រាប់ប្រតិបត្តិការដ៏ល្អ ដើម្បីប្រាកដថា
ម្ចាស់ភាគហ៊ុនទាំងអស់ទទួលបាន ប្រាក់ចំណេញ ភាពរីកចម្រើន
និងស្ថេរភាពអាជីវកម្ម

រចនាសម្ព័ន្ធធនាគារ

ឯកឧត្តម បណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ឈន ដាលិះ

សមាជិកាក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តម ចាន់ សុខទី

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តម សុន សេងហួត

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

បណ្ឌិត លឹម អូន

សមាជិកក្រុមប្រឹក្សាភិបាល

លោក នៀវ សុគន្ធ

សមាជិកក្រុមប្រឹក្សាភិបាល

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឲ្យធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងក្រុមប្រឹក្សាភិបាល ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូនលោកអ្នកនូវរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅឆ្នាំ២០២២។

ស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម លើសកលលោកនៅមានកំណើនយឺត ទោះបីជាជំងឺកូវីដ-១៩ បានថមថយនៃការរីករាលដាល ប៉ុន្តែវិបត្តិសង្រ្គាមរបស់ប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដែលបានជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមងើបឡើងវិញតាំងពីឆ្នាំ២០២១មក ដោយមានការគាំទ្រពីវិស័យពាក់ព័ន្ធផ្សេងៗ ប៉ុន្តែប្រទេសកម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គច្រើនទៀតនៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ សហគ្រាសតូច ធំជាច្រើននៅមិនទាន់ ដំណើរការរលូន ម្ចាស់សហគ្រាសមួយចំនួននៅមានកង្វះខាត  ធនធាន ផលិតផលគាំទ្រ ដើមទុន និងអត្រាអតិផរណា។ ស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើនដើម្បីបន្តការស្ដារឡើងវិញនូវគ្រប់វិស័យដូចជា ក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា គឺជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយគាំទ្រទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងសហគ្រាសទើបបង្កើតថ្មី ដែលមានតម្រូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស។ ធនាគារបានដាក់ចេញនូវគម្រោងហិរញ្ញប្បទានជាច្រើន ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម ឲ្យស្របទៅតាមតម្រូវការ ដោយផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ គិតត្រឹមដំណាច់ ឆ្នាំ២០២២ នេះ ធនាគារបានចូលរួមផ្តល់ហិរញ្ញប្បទាន ជូនដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ឥណទានដោយផ្ទាល់ចំនួន ២៣១ សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩ សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទានសរុបប្រមាណជា ៥៣,៤ លានដុល្លារអាមេរិក និងការផ្តល់ឥណទានតាមគម្រោងសហហិរញ្ញប្បទាន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ៣ ០៣៧ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៨០ លានដុល្លារអាមេរិក។

ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារនៅតែបន្តអនុវត្ត និងខិតខំជួយជំរុញសហគ្រាសធុនតូច និងមធ្យមទាំងអស់ឲ្យបានរីកលូតលាស់ ដើម្បីជួយស្ដារសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនប្រកបដោយចីរភាព។

ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងការគាំទ្រដល់ការរីកចម្រើន និងវឌ្ឍនភាពរបស់ធនាគារ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនជាទីរាប់អានរបស់យើងដែលបានជឿទុកចិត្តមកលើធនាគារ សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល។ យើងប្តេជ្ញានឹងធ្វើជាដៃគូដែលមានទំនុកចិត្ត និងបន្តផ្តល់ហិរញ្ញប្បទានជូនចំពោះសហគ្រាសទាំងអស់ ដែលនៅតែមានតម្រូវការហិរញ្ញវត្ថុ ដើម្បីភាពរីកលូតលាស់អាជីវកម្មរបស់ពួកគាត់។ 

ឯកឧត្តម បណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល

បណ្ឌិត លឹម អូន

អគ្គនាយក និងជាអភិបាល

លោក ដែន ដាវុទ្ធ

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក អឿ វិបុល

នាយកប្រតិបត្តិគ្រប់គ្រង ហានិភ័យ

លោក នៀវ សុគន្ធ

នាយកប្រតិបត្តិ ប្រតិបត្តិការ

សាររបស់អគ្គនាយក

ជូនចំពោះអតិថិជន និងសាធារណជនជាទីគោរពរាប់អាន

ទោះបីជាពិភពលោកបានទទួលរងនូវបញ្ហាប្រឈមពីការរីករាលដាលនៃជំងឺរាតត្បាត និង​វិបត្តិមួយចំនួន ដែលនាំឲ្យ​ប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចសកល និងប្រទេសកម្ពុជា ក៏ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (“ធនាគារ”) នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្មដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារ បានបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទាន ប្រកប​ដោយ​​ ប្រសិទ្ធភាពជូនដល់ម្ចាស់សហគ្រាសដែលគាំទ្រវិស័យអាទិភាព ដើម្បីចូលរួមចំណែក​ក្នុងការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

នៅក្នុងឆ្នាំ២០២២ ធនាគារបានបន្តយកចិត្តទុកដាក់លើការពង្រីកបណ្តាញចែកចាយឲ្យកាន់តែទូលំទូលាយដូចជា៖ (១). ធនាគារបានធ្វើការផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ខ្លួនមកកាន់អគារ “មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច” ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាទីតាំងធំទូលាយជាងមុន និងមានស្ថាប័នចម្រុះជាច្រើននៅជួយគាំទ្រដល់សហគ្រិនទាំងផ្នែកបច្ចេកទេស, ហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស, (២). ធនាគារបានដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាថ្មីចំនួន ២ បន្ថែមទៀត ពោលគឺ សាខាផ្សារថ្មី និងសាខាខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ, (៣). ធនាគារក៏បានអភិវឌ្ឍបន្ថែមនូវដៃគូអាជីវកម្មមួយចំនួនទៀត ដែលរួមមាន៖ សមាគមថ្នាលធុរកិច្ច, ធនាគារពាណិជ្ជ, ក្រុមហ៊ុនសេវាទូទាត់, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ស្ថាប័នសាធារណៈក្នុងស្រុក និងអន្តរជាតិ  ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាកម្មឲ្យកាន់តែទូលំទូលាយ និងខិតកាន់តែជិតអតិថិជនគោលដៅ។ លើសពីនេះ ធនាគារបានដាក់ចេញនូវផែនការច្បាស់លាស់សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នាលឌីជីថល ឲ្យកាន់តែទំនើបដើម្បីធ្វើឲ្យប្រសើឡើងនូវបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មពីសំណាក់អតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា ស្របតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចឌីជីថល និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ 

ដើម្បីពន្លឿនការផ្តល់ហិរញ្ញប្បទានឲ្យមានប្រសិទ្ធភាពខ្ពស់ ធនាគារបានធ្វើការកែសម្រួលនិយមន័យសហគ្រាសធុនតូច និងមធ្យម ឲ្យសមស្របនឹងការវិវឌ្ឍននៃសង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងបានបង្កើនទំហំឥណទានអតិបរមាពី ៥០០,០០០​ ដុល្លារអាមេរិក ទៅ ១,០០០,០០០ ដុល្លារអាមេរិក សម្រាប់អតិថិជនម្នាក់។ ជាងនេះទៀត ធនាគារក៏បានដាក់ចេញនូវគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា និងហិរញ្ញប្បទានវិបារូបន៍ ដែលបានផ្តល់នូវជម្រើសបន្ថែមដល់សហគ្រាសគោលដៅក្នុងការប្រើប្រាស់ឲ្យស្របតាមគោលបំណង និងប្រភេទអាជីវកម្មជាក់ស្តែង។ 

គិតត្រឹមការិយបរិច្ឆេទឆ្នាំ២០២២ នេះ​  ធនាគារសម្រេចបានទ្រព្យសកម្មសរុបចំនួន ២៨១ លានដុល្លារអាមេរិក ដែលកើនលើសពីឆ្នាំ២០២១ ចំនួន ១៣១ លានដុល្លារអាមេរិក ក្នុងនោះសមតុល្យឥណទានសរុបមានចំនួន ២១៤ លានដុល្លារអាមេរិក។ ទន្ទឹមនេះ នៅខែកញ្ញា ឆ្នាំ២០២២ ធនាគារបានបញ្ចប់ដោយជោគជ័យ នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាស សរុបចំនួន ១ ៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០ លានដុល្លារអាមេរិក (១២០ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និង ធនាគារ និង ១២០ លានដុល្លារអាមេរិកផ្សេងទៀត បានមកពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។ មិនតែប៉ុណ្ណោះ ធនាគារ ក៏បានរៀបចំ​ និងដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ​ទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក (៧៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និង ធនាគារ និង ៧៥ លានដុល្លារអាមេរិក ផ្សេងទៀត បានមកពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ មានសហគ្រាសសរុបចំនួន ២៩១ និងកំពុងប្រើប្រាស់ហិរញ្ញប្បទានសរុបចំនួន ៤១,៥២ លានដុល្លារអាមេរិក ដែលស្មើនឹង ២៧.៦៨%​ នៃគម្រោងថវិកាសរុប។

ផែនការយុទ្ធសាស្រ្តសំខាន់សម្រាប់ឆ្នាំបន្ទាប់ រួមមាន៖ (១). ធ្វើការកែលម្អ និងអភិវឌ្ឍផលិតផល និងសេវាកម្មឲ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់អតិថិជនគោលដៅ, (២). បន្តអភិវឌ្ឍបណ្តាញចែកចាយដូចជាសាខា៖ ដៃគូអាជីវកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ថ្នាលឌីជីថល ដែលជាចំណុចតភ្ជាប់យ៉ាងទូលំទូលាយ និងខិតឲ្យនៅជិតអតិថិជនគោលដៅ, (៣). អភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះ និងជំនាញគ្រប់គ្រាន់ដែលធានាបាននូវប្រសិទ្ធភាព និងតម្លាភាពកាងារ​, និង (៤). រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងហានិភ័យ និងវប្បធម៍គ្រប់គ្រងហានិភ័យ ឲ្យកាន់តែល្អប្រសើរ។​ 

សមិទ្ធផលទាំងអស់នេះ ទទួលបានតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងកិច្ចសហប្រតិបត្តិការ របស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ធនាគារជាតិ នៃ កម្ពុជា ដែលជាអាណាព្យាបាល លើសពីនេះ ខ្ញុំសូមថ្លែងអំណរ​​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ព្រមទាំងដៃគូអាជីវកម្មដែលតែងតែផ្តល់ការគាំទ្រចំពោះធនាគារដើម្បីបានសម្រេច​ នូវលទ្ធផលស្របតាមផែនការ ជាពិសេសក្នុងឆ្នាំ២០២២។

បណ្ឌិត លឹម អូន

អគ្គនាយក

លោក សួន ស៊ីសុវត្ថិ

នាយកគ្រប់គ្រងរបាយការណ៍
ហិរញ្ញវត្ថុ និងផែនការ

លោក គួច ផល្លី

នាយកគ្រប់គ្រងប្រតិបត្តិការ

លោក សៅ រិទ្ធី

នាយកទំនាក់ទំនងអាជីវកម្ម

លោក ឆេង កក្កដា

នាយកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក ផុន វាសនា

នាយកទីផ្សារ

លោក ទង ពុទ្ធី

នាយកគ្រប់គ្រងធនធានមនុស្ស

លោកស្រី នៅ សុធារី

នាយិកាគ្រប់គ្រងឥណទាន

លោកស្រី វឿង សារិកា

នាយិកាផ្នែកច្បាប់
និងលេខាធិការក្រុមហ៊ុន

កញ្ញា ឈួ ថាវរី

នាយិកាគ្រប់គ្រងសវនកម្មផ្ទៃក្នុង

លោក អៀម សុខា

ប្រធានផ្នែកប្រតិបត្តិតាម

កញ្ញា នួន សុវណ្ណារ៉ាត់

ប្រធានផ្នែកលទ្ធកម្ម
និងជាលេខាអគ្គនាយក