គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (“SCFS-II”) ជាគម្រោងដែលមានលក្ខណៈ ប្រហាក់ប្រហែលទៅនឹង គម្រោងសហហិរញ្ញប្បទាន ជំហានទី១ ដែរ តែគម្រោងទី២ នេះត្រូវបានកែសម្រួលឲ្យមានលខ្ខខណ្ឌប្រសើរជាងមុន ស្របតាមគោលដៅរបស់រាជរដ្ធាភិបាល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ។ អាជីកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពដូចខាងក្រាមត្រូវបានគាំទ្រ: – ផលិតកម្ម និងការកែច្នៃចំណីអាហារ– សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ– កម្មន្តសាលដែលផលិត ទំនិញប្រើប្រាស់ប្រចាំថ្ងៃ – កម្មន្តសាលដែលផលិត គ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត – កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ– កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍– អាជីវកម្មលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍– អាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអទិភាព គម្រោងសហហិរញ្ញប្បទាននេះក៏គាំទ្រផងដែរ ទៅកាន់វិស័យធម្មតាដូចជា ការលក់ដុំ លក់រាយ និងសេវាកម្មផងដែរ។ លក្ខណៈពិសេស ទំហំហិរញ្ញប្បទាន : រហូតដល់ ២,០០០ លានរៀល ឬ ៥០០,០០០ ដុល្លារអាមេរិក …
គម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ Read More »