មិថុនា 30, 2024

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅផ្តោតសំខាន់លើការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅកម្ពុជា។
ការចុះអនុស្សវណៈនេះ ត្រូវបានប្រារព្ធធ្វើឡើង នាក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ» ដែលត្រូវបានអញ្ជើញជាអធិបតីភាពចូលរួម និងជាសាក្សី នៃការចុះអនុស្សវណៈនេះ ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, គណៈអធិបតី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
តាមរយៈអនុស្សវណៈ នៃការយោគយល់គ្នានេះ គឺជាជំហានមួយឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ ភាគីទាំងពីរនឹងធ្វើការរួមគ្នា លើការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធី នៃការទទួលបានហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

បន្ថែម

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ
សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី