February 28, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night»

សៀមរាប, រាត្រីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល, អគ្គនាយក, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារ ប្រមាណ២១០នាក់។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបុគ្គលិក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផល តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។ «Sparkling Night» បានក្លាយជារាត្រីដ៏វិសេសវិសាលមួយ ដែលផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនរួមមាន៖ ការប្រកាសបុគ្គលិកឆ្នើមប្រចាំឆ្នាំ, ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជាការបរិភោគអាហារ និងការរាំកំសាន្ត។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «Grow Strong, Grow Right»

សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា ក្រោមប្រធានបទ «ទង្វើតូច ក្តីស្រឡាញ់ធំ – ជិះកង់ជាមួយ SME Bank»

សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត