កញ្ញា 5, 2023

ធនាគារ SME សហការជាមួយក្រសួងហិរញ្ញវត្ថុជប៉ុន រៀបចំសិក្ខាសាលាស្តីពី “ការវិភាគ និងការគ្រប់គ្រងឥណទាន”

នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំសិក្ខាសាលាស្តីពី “ការវិភាគ និងការគ្រប់គ្រងឥណទាន” ដើម្បីចែករំលែកនូវបទពិសោធន៍ វិធីសាស្រ្ត និងនីតិវិធីដែលបានអនុវត្តយ៉ាងជោគជ័យនៅប្រទេសជប៉ុន ដល់គណៈគ្រប់គ្រង នាយកសាខា បុគ្គលផ្នែកវិភាគឥណទាន និងបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន សរុបប្រមាណ ៣០ នាក់។

សិក្ខាសាលានេះបានប្រារព្ធឡើងនៅការិយាល័យកណ្តាល នៃ SME Bank ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ SME Bank, លោក Kazuhide ISHIWAKA, Director of the International Cooperation Division នៃ PRI និងលោក Nobuyo HIRATA, Director of International Cooperation នៃ JFC-Micro ព្រមទាំងសហការី។ ការរៀបចំនេះ គឺជាផ្នែកមួយនៃការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និង PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន រួមជាមួយ SME Bank និង JFC-Micro ដែលបានចុះហត្ថលេខាសហការគ្នាកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣៕

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា