មិថុនា 30, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ

ការអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍជាតិ និងទាមទារជាចំបាច់នូវការគាំទ្រពីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ ដែលស្ថិតនៅក្នុងភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា ថវិការដែលត្រូវបានឧបត្ថម្ភនេះ ទទួលបានពីការចូលរួមបរិច្ចាគពីក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈសកម្មភាពជិះកង់រួមគ្នា ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ៖ ទង្វើតូច ក្តីស្រឡាញ់ធំ – ជិះកង់ជាមួយ SME Bank។
កាយវិការ និងទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ បានស្តែងឱ្យឃើញអំពីការគិតគូរយ៉ាងចិត្តទុកដាក់ក្នុងកិច្ចចូលរួម និងជំរុញការលើកកម្ពស់ការអប់រំ ក្នុងការគាំទ្រសហគមន៍ ដែលកំពុងមានតម្រូវការជាក់ស្តែង។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្នុងការអនុវត្តគម្រោងអប់រំ សំដៅកសាងមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា និងភាពរីកចម្រើននៅក្នុងតំបន់ និងសកលលោក។
 

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី