គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។
លក្ខណៈពិសេស
ទំហំហិរញ្ញប្បទាន : | រហូតដល់ ៤,០០០ លានរៀល ឬ ១,០០០,០០០ ដុល្លារអាម៉េរិក |
គោលបំណង : | ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ |
រយៈពេលហិរញ្ញប្បទាន : | រហូតដល់ ៧ឆ្នាំ សម្រាប់ទុនបង្វិល ឬ ១០ឆ្នាំ សម្រាប់ទុនវិនិយោគ |
រូបិយប័ណ្ណ : | ប្រាក់រៀល និងដុល្លារអាម៉េរិក |
អត្រាការប្រាក់ : | ៥.៨០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) I ៥.៦០% ក្នុងមួយឆ្នាំ (ប្រាក់រៀល) |
ទ្រព្យធានា : | ទំហំហិរញ្ញប្បទានរហូតដល់ ៧០% នៃតម្លៃទ្រព្យធានាសម្រាប់ប្លង់ទន់ ឬ ៨០% នៃតម្លៃទ្រព្យធានាជាប្លង់រឹង |
ឯកសារតម្រូវ
- ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
- ឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
- ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
- ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
- របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
- របាយការណ៍ធនាគារ (ប្រសិនបើមាន)
- ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម (ប្រសិនបើមាន)
លក្ខណៈវិនិច្ឆ័យ
- សហគ្រាសធុនតូច និងមធ្យម ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ទំនើបកម្មឌីជីថល -ល- ដែលស្ថិតក្នុងប្រទេសកម្ពុជា
- សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១%
- សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្ម ត្រូវបានលើកទឹកចិត្ត
- តម្រូវការមានទ្រព្យធានាដូចជា ដី ឬអគារ
អត្ថប្រយោជន៍
- ផ្តល់ជូននូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង
- គម្រោងហិរញ្ញប្បទានដែលមានរយៈពេលវែង
- តម្រូវការទ្រព្យធានាសមស្រប
- បង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម