នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាច្បាប់កម្រិតខ្ពស់ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដោយសហការជាមួយនឹង AmCham Cambodia, សហគ្រិនខ្មែរ, និងសមាគមសហគ្រិនស្រ្តីកម្ពុជា។ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាត្រូវបានទទួលស្គាល់ថាពិតជាមានសារៈសំខាន់ក្នុងការជំរុញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សិក្ខាសាលានេះត្រូវបានធ្វើឡើងដើម្បីផ្តល់ចំណេះដឹង និងជំនាញជាក់ស្តែងដល់សហគ្រាសធុនតូច និងមធ្យម ទាំងផ្នែកច្បាប់ពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ និងនិរន្តរភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងរយៈពេលវែង។
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ គណៈគ្រប់គ្រងរបស់ធនាគារ SME ដែលដឹកនាំដោយ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ