គណៈប្រតិភូ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ បានអញ្ជើញចូលរួមបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro)

នៅទីក្រុងតូយ្យូ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព និងដឹកនាំគណៈប្រតិភូ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ ដើម្បីអញ្ជើញចូលរួមបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro)។   ការរៀបចំដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ នៃការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។ កិច្ចពិភាក្សា និងការចែករំលែកចំណេះដឹងខាងលើ បានកើតចេញពីការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្លែងអំណរគុណដល់ PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង …

គណៈប្រតិភូ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ បានអញ្ជើញចូលរួមបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) Read More »