កញ្ញា 5, 2023

ធនាគារ SME ចូលរួមឧបត្ថម្ភកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងមានការចូលរួមពីតំណាងស្ថាប័នឧបត្ថម្ភ ដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត ក្នុងគោលបំណងពន្លឿនការរីកចម្រើនសហគ្រាសធុនតូច និងមធ្យម និងក្រុមធុរកិច្ចថ្មី។

ធនាគារ SME សូមចូលរួមឣបឣរសាទរ និងជូនពរដល់ក្រុមធុរកិច្ចថ្មីជ័យលាភីទាំង ៣ និងក្រុមធុរកិច្ចថ្មីដែលទទួលបានពានរង្វាន់ “Honorable Mention” ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍នូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងកម្មវិធីនេះ និងបោះជំហានចូលទៅក្នុងទីផ្សារ ដើម្បីអាចក្លាយជាចំណែកមួយក្នុងការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាសង្គមជាតិ។

 

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
បណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាជាស៊េរីវគ្គទី២ស្តីពីការជំរុញសហគ្រិនភាព យុវជនក្រោមប្រធានបទ “យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។