កុម្ភៈ 28, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night»

សៀមរាប, រាត្រីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល, អគ្គនាយក, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារ ប្រមាណ២១០នាក់។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបុគ្គលិក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផល តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។
«Sparkling Night» បានក្លាយជារាត្រីដ៏វិសេសវិសាលមួយ ដែលផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនរួមមាន៖ ការប្រកាសបុគ្គលិកឆ្នើមប្រចាំឆ្នាំ, ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជាការបរិភោគអាហារ និងការរាំកំសាន្ត។

បន្ថែម

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ