គណនីសន្សំស្រ្តីគឺជាគណនីមួយប្រភេទ ដែលបង្កើតឡើងដើម្បីជម្រុញដល់សហគ្រិនស្រ្តី ដែលគណនីនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា លុយត្រឡប់មកវិញ សេវាកម្ចីទាប ជាដើម។ ដែលធ្វើឲ្យគណនីប្រភេទនេះមានលក្ខណៈពិសេសជាងគណនីបញ្ជើសន្សំធម្មតា។ គណនីនេះអាចបង្កើតដោយបុគ្គលជាស្រ្តី ឬជាលក្ខណៈសម្ព័ន្ធអាជីវកម្ម។
រូបិយប័ណ្ណ : | អត្រាការប្រាក់ប្រចាំឆ្នាំ |
ប្រាក់រៀល : | ០.៩០% |
ប្រាក់ដុល្លារអាមេរិក | ០.៩០% |
លក្ខណៈពិសេស
- ប្រាក់តម្កល់៖ ៥០ដុល្លារអាមេរិក ឬ ២០០០០០រៀល
- ការទូទាត់ការប្រាក់ ៖ ប្រចាំថ្ងៃ ឬប្រចាំខែ
- ផ្តល់ជូនប័ណ្ណព័ត៌មានគណនីអតិថិជន
ឯកសារតម្រូវ
សម្រាប់រូបវន្តបុគ្គល៖
ឯកសារតម្រូវ
សម្រាប់រូបវន្តបុគ្គល៖
- អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើម (នៅមានសុពលភាព)
- លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាពយ៉ាងតិច ៣ខែ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ)
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(ករណីអតិថិជនជាសមាជិក គ្រួសារ) ត្រូវភ្ជាប់មកជាមួយ នូវឯកសារអមផ្សេងៗ ដែលមានបិទរូបថត និងសុពល មានប្រើប្រាស់
- សំបុត្របញ្ជាក់កំណើត
សម្រាប់ក្រុមហ៊ុន
ឬស្ថាប័ន៖
សម្រាប់ក្រុមហ៊ុន
ឬស្ថាប័ន៖
- អនុស្សរណៈ និងលក្ខនិ្តកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែល មានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី ឬលិខិតឆ្លងដែន របស់បុគ្គលដែលមានសិទ្ធចុះហត្ថលេខា ដូចជាក្រុមប្រឹក្សាភិបាល, ភាគទុនិក។
- លិខិតអនុញ្ញាតអាជីវកម្ម ឬឲ្យដំណើរការអង្គភាព
សម្គាល់៖
- ចំពោះការស្នើសុំរបាយការណ៍គណនីត្រឹម ០១ខែ មិនគិតកម្រៃសេវាឡើយ ប៉ុន្តែប្រសិនបើស្នើសុំរបាយការណ៍ច្រើនជាង 0១ខែ ត្រូវគិតសេវា ៨០០០ រៀល ឬ ២ ដុល្លារអាមេរិក។
- ការស្នើសុំបិទគណនីគិតថ្លៃសេវា ៤០០០០ រៀល ឬ ១០ ដុល្លារអាមេរិក ឬសមមូលលើការបិទគណនីក្នុងរយៈពេល ១២ខែ គិតចាប់ពីថ្ងៃបើកគណនី
- ពន្ធកាត់ទុក ៖ ប្រជាជនក្នុងស្រុក ៤% និងប្រជាជនក្រៅស្រុក ១៤%