ធ្នូ 21, 2022

ធនាគារសហគ្រាសធុនតូច និងមធ្យម ចាប់ដៃជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើការចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កើនការអនុវត្តសកម្មភាពក្នុងភាពជាដៃគូសហការក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

 

ពិធីនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោក លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយមានការចូលរួមពីលោក ហ៊ត ផង អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីសមាជិកសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។

 

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្ដេជ្ញាថា នឹងរួមគ្នាផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្រាប់គោលបំណងពង្រីកអាជីវកម្ម ឬអភិវឌ្ឍអាជីវកម្មថ្មី ធនាគាសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចូលរួមសកម្មភាព វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសកម្មភាពជួបជុំនានា ដែលរៀបចំសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

 

លោក លឹម អូន បានលើកឡើងថា៖ «ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពទាក់ទាញ រួមមាន៖ ការផ្តល់ឥណទាន ដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះ ដែលផ្ដល់ភាពងាយស្រួល នៅលើទីផ្សារ។ នៅចំពោះមុខធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានផែនការអភិវឌ្ឍបណ្តាញចែកចាយ ឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារ នឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូ សហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្ម ជូនដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ» ។

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព...
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និង