គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (“SCFS-I”) ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
អាជីវកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពដូចខាងក្រាមត្រូវបានគាំទ្រ:
- ផលិតកម្ម និងការកែច្នៃចំណីអាហារ
- សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ
- កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ
- កម្មន្តសាលដែលផលិត គ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត
- កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ
- កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍
- អាជីវកម្មលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍
- អាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអទិភាព

លក្ខណៈពិសេស
ទំហំហិរញ្ញប្បទាន : | រហូតដល់ ១,២០០ លានរៀល ឬ ៣០០,០០០ ដុល្លារអាមេរិក |
គោលបំណង : | ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ |
រយៈពេលហិរញ្ញប្បទាន : | រហូតដល់ ៧ឆ្នាំ |
រូបិយប័ណ្ណ : | ប្រាក់រៀល និងដុល្លារអាមេរិក |
អត្រាការប្រាក់ : | ៦.៥០% ក្នុងមួយឆ្នាំ |
គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម
































