វិច្ឆិកា 13, 2022

គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម

គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :រហូតដល់ ៤,០០០ លានរៀល ឬ ១,០០០,០០០ ដុល្លារអាម៉េរិក
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន :រហូតដល់ ៧ឆ្នាំ សម្រាប់ទុនបង្វិល ឬ ១០ឆ្នាំ សម្រាប់ទុនវិនិយោគ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ :៥.៨០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក)​ I ៥.៦០% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ទ្រព្យធានា :ទំហំហិរញ្ញប្បទានរហូតដល់ ៧០% នៃតម្លៃទ្រព្យធានាសម្រាប់ប្លង់ទន់ ឬ ៨០% នៃតម្លៃទ្រព្យធានាជាប្លង់រឹង

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • ឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម (ប្រសិនបើមាន)

លក្ខណៈវិនិច្ឆ័យ

  • សហគ្រាសធុនតូច និងមធ្យម ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ទំនើបកម្មឌីជីថល -ល- ដែលស្ថិតក្នុងប្រទេសកម្ពុជា
  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១%
  • សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្ម ត្រូវបានលើកទឹកចិត្ត
  • តម្រូវការមានទ្រព្យធានាដូចជា ដី ឬអគារ

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង
  • គម្រោងហិរញ្ញប្បទានដែលមានរយៈពេលវែង
  • តម្រូវការទ្រព្យធានាសមស្រប
  • បង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់