បញ្ញើសន្សំ

គណនីបញ្ញើសន្សំ
គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។
គណនីអែសស្រ្កួរ
គណនីអែសស្រ្កួរ គឺជាគណនីមួយប្រភេទ ដែលជួយសម្រួលដល់ក្រុមហ៊ុនអចលនទ្រព្យ លក់ផ្ទះ ឬដីធ្លីជាដើម។ តាមរយៈការណែនាំ និងគោលបំណងនៃគណនីនេះយើងនឹងផ្តល់ជូនសេវាមូលនិធិ និងសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។
គណនីបញ្ញើសន្សំបុត្រធីតា
គណនីបញ្ជើសន្សំបុត្រធីតាគឺជាគណនីមួយប្រភេទ សម្រាប់ការសន្សំទុកជាមុនសម្រាប់កូនតូចៗនិង បង្រៀនកូនៗឲ្យយល់ដឹងពីប្រតិបត្តិការធនាគារ។ គណនីបញ្ជើសន្សំបុត្រធីតានេះនឹងផ្តល់ជូនពួកគេនូវឱកាសសិក្សាពីអត្ថប្រយោជន៍នៃការសន្សំ និងជួយ ឲ្យពួកគេស្វែងយល់ពីក្តីស្រម៉ៃ។ បន្ថែមពីលើចំណូលនៃអត្រាការប្រាក់លោកអ្នកនឹងទទួលបានការការពារ ធានារ៉ាប់រងសម្រាប់អនាគតកូនៗ។ សម្រេចក្តីស្រម៉ៃ និងតម្រូវការរបស់កូនៗជាមួយគណនីបញ្ជើ
គណនីសន្សំស្រ្តី
គណនីសន្សំស្រ្តីគឺជាគណនីមួយប្រភេទ ដែលបង្កើតឡើងដើម្បីជម្រុញដល់សហគ្រិនស្រ្តី ដែលគណនី នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា លុយត្រឡប់មកវិញ សេវាកម្ចីទាប ជាដើម។ ដែលធ្វើឲ្យគណនីប្រភេទនេះមានលក្ខណៈពិសេសជាងគណនីបញ្ជើសន្សំធម្មតា។ គណនីនេះអាចបង្កើតដោយបុគ្គលជាស្រ្តី ឬជាលក្ខណៈសម្ព័ន្ធអាជីវកម្ម។
គណនីចូលនិវត្តន៍