Author name: Oeng Bopha

បទសម្ភាសន៍រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាមួយអ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD)

សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានានូវបរិយាបន្ន និងកំណើនសេដ្ឋកិច្ច។ “អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម គឺបង្កើតការងារ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសកម្ពុជា” នេះជាវីដេអូសក្ខីកម្ម ស្តីអំពីការអភិវឌ្ឍអាជីវកម្មរបស់អតិថិជន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលត្រូវបានផលិតឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រវឌ្ឍនភាព សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ។  

ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន»

រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង អង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន៣៣នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងវិធីសាស្ត្រ ក្នុងការវិភាគឥណទាន ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាព ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង PRI, ក្រសួងហិរញ្ញវត្ថុជប៉ុន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង JFC-Micro ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោកស្រី Griselda Gloria Santos នាយិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ នៃអង្គការ វ៉ធើដុតអក់។ អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន នៃប្រតិបត្តិករទឹកស្អាត នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរ នឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយ ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ សំដៅធានាឲ្យបាននូវភាពប្រសើរឡើងនូវការប្រើប្រាស់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ប្រតិបត្តិករទឹកស្អាត ប្រកបដោយផលិតភាព និងប្រសិទ្ធភាព។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប”

ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប” ឲ្យកាន់តែមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន មានជាអាទិ៍៖ ➡️ បង្កើនទំហំឥណទានពី ៦០០ពាន់ដុល្លារអាម៉េរិក ទៅជាមិនកំណត់ទំហំឥណទាន ➡️ បន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ៖ ☑️ ៤.០០% សម្រាប់ឥណទានប្រាក់រៀល ☑️៥.៥០%​ សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំរហូតដល់ ១ លានដុល្លារអាម៉េរិក ☑️ ៤.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក​ ដែលមានទំហំធំជាង ១ លានដុល្លារអាម៉េរិក ➡️បង្កើនរយៈពេលនៃកម្ចី រហូតដល់ ១០ ឆ្នាំ កម្មវិធីកម្ចីនេះ នឹងផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងធ្វើប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ ☑️ បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ ☑️ ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលគាំទ្រដល់វិស័យទេសចរណ៍ ☑️ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលគាំទ្រដល់វិស័យទេសចរណ៍   …

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប” Read More »