ទស្សនៈកិច្ចសិក្សាស្វែងយល់អំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ SME ពីគណៈប្រតិភូនៃប្រទេសឡាវ
នាព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃធនាគារ SME ដឹកនាំដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានទទួលស្វាគមន៍គណៈប្រតិភូទាំង ១៦រូប ពីធនាគារកណ្តាល នៃប្រទេសឡាវ, ថ្នាក់ដឹកនាំនៃគម្រោង Lao Access to Finance Fund (LAFF),…