ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)»

ខេត្តព្រះសីហនុ, នារសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)» នៅសណ្ឋាគារណូវូតែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក ព្រមទាំងបាន​ការចូលរួមពីសំណាក់ ឯកឧត្តម​/​លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ សរុប​ប្រមាណ ២១០នាក់។​ ពិសេស​ជាង​កិច្ច​ប្រជុំ​សព្វដង, កិច្ចប្រជុំប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំឡើង​ចំខួបឆ្នាំទី​៥ នៃការ​ចាប់ផ្តើ​មប្រតិ​បត្តិ​ការ​​​របស់​ ធ.ស.ក ២០២០-២០២៥។   លោក ជា សុភ័ក្ត អគ្គនាយកស្តីទី ធ.ស.ក បានធ្វើរបាយការណ៍សង្ខេបអំពី​វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥ ព្រមទាំង​បាន​បូកសរុប​នូវ​លទ្ធផល​រួម​ដែល​ ធ.ស.ក សម្រចបាន​ក្នុង​រយៈពេល​ ៥ ឆ្នាំ កន្លង​មកនេះ។​ ជាលទ្ធផល​ គិតត្រឹមពេល​នេះ​ ធ.ស.ក បានផ្តល់ហិរញ្ញប្បទានក្នុង​លក្ខខណ្ឌអនុគ្រោះ …

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)» Read More »