ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប”
ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប” ឲ្យកាន់តែមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន មានជាអាទិ៍៖ ➡️ បង្កើនទំហំឥណទានពី ៦០០ពាន់ដុល្លារអាម៉េរិក ទៅជាមិនកំណត់ទំហំឥណទាន ➡️ បន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ៖ ☑️ ៤.០០% សម្រាប់ឥណទានប្រាក់រៀល ☑️៥.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំរហូតដល់ ១ លានដុល្លារអាម៉េរិក ☑️ ៤.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំធំជាង ១ លានដុល្លារអាម៉េរិក ➡️បង្កើនរយៈពេលនៃកម្ចី រហូតដល់ ១០ ឆ្នាំ កម្មវិធីកម្ចីនេះ នឹងផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងធ្វើប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ ☑️ បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ ☑️ ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលគាំទ្រដល់វិស័យទេសចរណ៍ ☑️ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលគាំទ្រដល់វិស័យទេសចរណ៍ …