នេះជាមោទនភាព និងសមិទ្ធផលថ្មីមួយទៀត របស់ធនាគារ SME!
សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ភ្ញៀវកិត្តិយសជាម្ចាស់សហគ្រាសធុនតូច និងមធ្យម និងឥស្សរជនកិត្តិយសជាច្រើនរូបទៀតយ៉ាងអធិកអធម ប្រមាណ១៥០នាក់។
សមិទ្ធផលថ្មីនេះ ជាសក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងការបំពេញបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
សូមអញ្ជើញមកកាន់ទីតាំងសាខាខេត្តថ្មី របស់ធនាគារ SME សាខាខេត្តត្បូងឃ្មុំ និងទទួលយកបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួល និងទូលំទូលាយ។
អាសយដ្ឋាន៖ ផ្លូវជាតិលេខ៧ ភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
លេខទូរសព្ទ័ទំនាក់ទំនង៖ 096 81 11118 (តំណរភ្ជាប់តេឡេក្រាម: https://t.me/smebank)







