មីនា 17, 2023

ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market”

នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម ទទួលបានឱកាសកាន់តែច្រើនក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ពង្រីកសមត្ថភាពផលិតផលរបស់ខ្លួនឈានទៅបំពេញតម្រូវការទីផ្សារឱ្យកាន់តែទទួលបានជោគជ័យ ជាពិសេស ក្នងគោលបំណង (១) បង្កើនចំណេះដឹងដល់សហគ្រាសធុនតូច និងមធ្យម លើមធ្យោបាយស្វែងរកទីផ្សារអន្តរជាតិ និងទទួលបានឱកាសក្នុងការបញ្ជាទិញពីអន្តរជាតិបន្ថែមទៀត (២) បង្កើនចំណេះដឹងដល់ SME ក្នុងការទទួលបានហិរញ្ញប្បទាន (៣)បង្កើនការយល់ដឹងដល់ SME លើសេវាធានារ៉ាប់រងដឹកជញ្ជូនឆ្លងប្រទេស។
សិក្ខាសាលានេះ ទទួលបានការចូលរួមពីសំណាក់វាឃ្មិនកិត្តិយសរួមមាន ឧកញ៉ាបណ្ឌិត ឈិន កេន នាយកក្រុមហ៊ុន Advance Digital World Trade (ADWT), លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME, លោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ SME, លោក ហុង ប៊ុនសេង អនុប្រធាននាយកដ្ឋានសហប្រតិបិត្តការណ៏អន្តរៈជាតិ ក្រសួងពាណិជ្ជកម្ម, លោក រ៉េត សូផារិទ្ធ នាយកប្រតិបត្តិ ក្រុមហ៊ុន អេលីត អ៊ិនសួរិសន៏ ប្រូឃើរ (ខេមបូឌា) ម.ក និងមានការចូលរួមពីសំណាក់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើនជាង ៣០សហគ្រាស។

បន្ថែម

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)