សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល, អគ្គនាយក, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារ ប្រមាណ២១០នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ព្រមទាំងផ្សព្វផ្សាយនូវផែនការ និងយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារ។ កិច្ចប្រជុំនេះ នឹងជួយតម្រង់ទិសដៅ ការងាររបស់បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព។














