តុលា 17, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោកស្រី Griselda Gloria Santos នាយិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ នៃអង្គការ វ៉ធើដុតអក់។
អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន នៃប្រតិបត្តិករទឹកស្អាត នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរ នឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយ ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ សំដៅធានាឲ្យបាននូវភាពប្រសើរឡើងនូវការប្រើប្រាស់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ប្រតិបត្តិករទឹកស្អាត ប្រកបដោយផលិតភាព និងប្រសិទ្ធភាព។

បន្ថែម

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...
គណៈគ្រប់គ្រងជាន់ខ្ពស់នៃធ.ស.កបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្ដីពី "ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល" ដែលបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា