ព័ត៌មានថ្មីៗ

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន

អំពីធនាគារ

Group

ចក្ខុវិស័យ

ជាធនាគារជម្រើសដំបូង និងល្អបំផុតសម្រាប់សហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា ក្នុងការទទួលបានសេវាកម្ម ហិរញ្ញវត្ថុដែលមានតម្លៃសមស្រប ងាយស្រួលក្នុងការ ទទួលបានហិរញ្ញប្បទាន, ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការបម្រើសេវាកម្មល្អ។

Frame-1

បេសកកម្ម

ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និង មធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

Frame

គុណតម្លៃ

យើងជឿជាក់ថាយើងអាចចូលរួមជាចំណែកមួយក្នុងការផ្តល់ជូនសេវាកម្មធនាគារដែលមានតម្លៃសមរម្យ និងប្រកបដោយគុណតម្លៃ ដើម្បីការអភិវឌ្ឍនៃសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនលើសពីការរំពឹងទុកដល់បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មទាំងអស់។ យើងមានបំណងសម្រេចឲ្យបានតាមរយៈការអនុវត្តគុណតម្លៃរបស់យើង ដែលហៅកាត់ថា “IPACE”។

បញ្ញើសន្សំ

គណនីបញ្ញើសន្សំ
គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។
គណនីអែសស្រ្កួរ
គណនីអែសស្រ្កួរ គឺជាគណនីមួយប្រភេទ ដែលជួយសម្រួលដល់ក្រុមហ៊ុនអចលនទ្រព្យ លក់ផ្ទះ ឬដីធ្លីជាដើម។ តាមរយៈការណែនាំ និងគោលបំណងនៃគណនីនេះយើងនឹងផ្តល់ជូនសេវាមូលនិធិ និងសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។
គណនីបញ្ញើសន្សំបុត្រធីតា
គណនីបញ្ជើសន្សំបុត្រធីតាគឺជាគណនីមួយប្រភេទ សម្រាប់ការសន្សំទុកជាមុនសម្រាប់កូនតូចៗនិង បង្រៀនកូនៗឲ្យយល់ដឹងពីប្រតិបត្តិការធនាគារ។ គណនីបញ្ជើសន្សំបុត្រធីតានេះនឹងផ្តល់ជូនពួកគេនូវឱកាសសិក្សាពីអត្ថប្រយោជន៍នៃការសន្សំ និងជួយ ឲ្យពួកគេស្វែងយល់ពីក្តីស្រម៉ៃ។ បន្ថែមពីលើចំណូលនៃអត្រាការប្រាក់លោកអ្នកនឹងទទួលបានការការពារ ធានារ៉ាប់រងសម្រាប់អនាគតកូនៗ។ សម្រេចក្តីស្រម៉ៃ និងតម្រូវការរបស់កូនៗជាមួយគណនីបញ្ជើ
គណនីសន្សំស្រ្តី
គណនីសន្សំស្រ្តីគឺជាគណនីមួយប្រភេទ ដែលបង្កើតឡើងដើម្បីជម្រុញដល់សហគ្រិនស្រ្តី ដែលគណនី នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា លុយត្រឡប់មកវិញ សេវាកម្ចីទាប ជាដើម។ ដែលធ្វើឲ្យគណនីប្រភេទនេះមានលក្ខណៈពិសេសជាងគណនីបញ្ជើសន្សំធម្មតា។ គណនីនេះអាចបង្កើតដោយបុគ្គលជាស្រ្តី ឬជាលក្ខណៈសម្ព័ន្ធអាជីវកម្ម។
question

តើលោកអ្នកមានសំណួរអ្វីដែរឬទេ?

យើងខ្ញុំនៅទីនេះដើម្បីជួយលោកអ្នក

gold

តម្រូវការដើមទុនសម្រាប់អាជីវកម្ម?

យើងខ្ញុំនៅទីនេះដើម្បីប្រឹក្សាយោបល់ជូនលោកអ្នក

ទទួលបានព័ត៌មានហិរញ្ញវត្ថុថ្មីៗនៅក្នុងប្រអប់សាររបស់អ្នក។