ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានផ្តល់អាជ្ញាប័ណ្ណផ្លូវការជាធនាគារពាណិជ្ជ ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសពីធនាគារជាតិនៃកម្ពុជា  គោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់យើង គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចធានាជូនលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការធនាគារដែលអាចទុកចិត្តបាន និងមានស្ថិរភាព ជូនដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់យើង

ក្នុងនាមជាដៃគូដ៏ទុកចិត្តនៃសហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា យើងធានាសម្រេចឲ្យបាននូវគោលដៅខាងក្រោម

  • ផ្តល់ជូននូវការសហការ និងភាពជាដៃគូ ទៅដល់ដំណើរការអាជីវកម្មទាំងអស់
  • ធានាឲ្យបាននូវផលចំណេញពីការវិនិយោគ និងបង្កើនតម្លៃភាគហ៊ុនរបស់ភាគទុនិកទាំងអស់
  • ធានាឲ្យបាននូវភាពរីកចម្រើន និងរក្សាស្ថេរភាពអាជីវកម្មរបស់យើង
  • ធានាឲ្យបាននូវទេពកោសល្យដែលអាចប្រកួតប្រជែង និងដឹកនាំពួកគេឲ្យឆ្ពោះទៅកាន់តំណែងនៃភាពជាអ្នកដឹកនាំ
  • សម្រេចឲ្យបាននូវសុខុមាលភាព និងភាពរីករាយជូនដល់បុគ្គលិកទាំងអស់
  • សម្រេចឲ្យបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អាជីវកម្មធុនតូច និងមធ្យមកម្ពុជា

ចក្ខុវិស័យ

ប្រែក្លាយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាធនាគារដ៏ល្អបំផុត និងជាជម្រើសទីមួយរបស់អតិថិជន ត្រឹមឆ្នាំ២០២៥ ដោយផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស និងបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន។

គុណតម្លៃ

យើងជឿជាក់ថាយើងអាចចូលរួមជាចំណែកមួយក្នុងការផ្តល់ជូនសេវាកម្មធនាគារដែលមានតម្លៃសមរម្យ និងប្រកបដោយគុណតម្លៃ ដើម្បីការអភិវឌ្ឍនៃសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនលើសពីការរំពឹងទុកដល់បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មទាំងអស់។ យើងមានបំណងសម្រេចឲ្យបានតាមរយៈការអនុវត្តគុណតម្លៃរបស់យើង ដែលហៅកាត់ថា “IPACE”

សច្ចៈភាព

ដាក់បញ្ចូលសច្ចៈភាពទៅក្នុងអត្តសញ្ញាណរបស់យើង ដើម្បីធានាឲ្យបាននូវកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ក្នុងអាជីវកម្មរបស់យើង

បុគ្គលិក

យើងចាត់ទុកបុគ្គលិកទាំងអស់ជាទ្រព្យដ៏សំខាន់។ យើងគោរព ផ្តល់តម្លៃ និងឲ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាជីវកម្មរបស់យើង។

ទំនួលខុសត្រូវ

យើងមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ចំពោះអ្នកពាក់ព័ន្ធក្នុងអាជីវកម្ម និងទៅលើតួនាទី និងមុខងារដែលយើងបានកំណត់។

អតិថិជន

ដោយសារតែអតិថិជនជាគោលដៅចម្បងសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់យើង នោះយើងនឹងផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ។

ប្រសិទ្ធភាព

យើងខិតខំប្រឹងប្រែងសម្រាប់ប្រតិបត្តិការដ៏ល្អឥតខ្ចោះ ដើម្បីប្រាកដថាម្ចាស់ភាគហ៊ុនទាំងអស់ទទួលបានប្រាក់ចំណេញ ភាពរីកចម្រើន និងស្ថេរភាពអាជីវកម្ម។

កាតព្វកិច្ចសង្គម

គោលការណ៍សង្គមនៃធនាគាររបស់យើង គឺផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ និងសេវាកម្មហិរញ្ញវត្ថុ ដ៏មានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីបង្កើន និងពង្រឹងសេដ្ឋកិច្ច និងបង្កើនការនាំចេញ។ ដើម្បីសម្រេចបានគោលដៅនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវដើរតួនាទីដែលមានលក្ខណៈខុសពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀត ដូចជា៖

Better Access to Financing

ជួយសម្រួលនីតិវិធីក្នុងការទទួលហិរញ្ញប្បទាន

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក។ បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមិនមានលទ្ធភាពបង់ប្រាក់ និង/ឬ មិនមានឯកសារគ្រប់គ្រាន់សម្រាប់ផ្តល់ជូនធនាគារ។ ជាលទ្ធផល ពួកគេមិនអាចពង្រីកអាជីវកម្មបាន។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងធ្វើការងារដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយបញ្ហាទាំងនេះ

Cheaper Cost of Financing

កាត់បន្ថយ ថ្លៃដើម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូនតម្លៃទាបសម្រាប់សេវាហិរញ្ញវត្ថុ។ ធនាគារអាចផ្តល់ជូនតម្លៃទាបនេះបានក៏ព្រោះតែមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិមួយចំនួនដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ធនាគារពិភពលោក (World Bank) និងជំនួយមូលនិធិដ៏សមរម្យ និងមានស្ថិរភាព។

Productivity and Efficiency

ផលិតភាព និងប្រសិទ្ធភាព

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញដល់ផលិតភាព​ និងប្រសិទ្ធភាព។ គម្រោងនេះជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនចំណែកទីផ្សារ និងចំណូល ហើយនិងផ្តល់ជាឱកាសក្នុងការពង្រីកសក្តានុពលចែកចាយក្រៅប្រទេសផងដែរ។

Beyond Financial Services

ផ្តល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាផ្តល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ពីអ្នកជំនាញរបស់យើង រួមជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ជូនជំនួយផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងផ្តល់ដំបូន្មានទៅដល់សហគ្រាសធុនតូច និងមធ្យម។

ក្រុមប្រឹក្សាភិបាលរបស់ធ.ស.ក

H.E Dr. Phan Phalla

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រធាន)

H.E. Tep Phyorin

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិក

H.E. Son Seng Huot

ឯកឧត្តម សុន សេងហួត

សមាជិក

H.E. Chan Sokty

ឯកឧត្តម ចាន់ សុខទី

សមាជិក

H.E. Mdm. Chhorn Dalis

លោកជំទាវ ឈន ដាលិះ

សមាជិក

Mr. Tan Beng Kong

លោក តាន់ បេង គង់

សមាជិក

លោកស្រី តាន់ លីនណា

សមាជិក

H.E Dr. Phan Phalla

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រធាន)

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិក

ឯកឧត្តម សុន សេងហួត

សមាជិក

ឯកឧត្តម ចាន់ សុខទី

សមាជិក

លោកជំទាវ ឈន ដាលិះ

សមាជិក

Mr. Tan Beng Kong

លោក តាន់ បេង គង់

សមាជិក

លោកស្រី តាន់ លីនណា

សមាជិក

ថ្នាក់គ្រប់គ្រងរបស់ ធ.ស.ក

Management Cambodia SME Bank

លោក តាន់ បេង គង់

អគ្គនាយក

លោកស្រី តាន់ លីនណា

អគ្គនាយិការង

លោកស្រី លាង សុខឡាង

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក អេង តុងងី

នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម

លោក អឿ វិបុល

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក គឹម សុភា

នាយកប្រតិបត្តិរង ប្រតិបត្តិការ

លោកស្រី កែវ សំអាត

នាយិកានីតិកម្ម អភិបាលកិច្ចសាជីវកម្ម និងលេខាធិការក្រុមហ៊ុន

កញ្ញា​ ឈួ ថាវរី

នាយិកាសវនកម្មផ្ទៃក្នុង

លោក ​ សួន ស៊ីសុវត្ថិ

នាយករបាយការណ៍ហិរញ្ញវត្ថុ និងផែនការ

លោក ផេង តេកហ៊

នាយកធនធានមនុស្ស

លោក អៀម សុខា

ប្រធានប្រតិបត្តិតាម

H.E Madam Nguon Sokha

ក្នុងការចងចាំចំពោះ លោកជំទាវ ងួន សុខា (១៩៦២-២០២០) អតីតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងជាអតីតប្រធានក្រុមប្រឹក្សាធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

លោកជំទាវ ងួន សុខា គឺជាអតីតប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលដំបូងបំផុតនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ លោកជំទាវបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាអាចដំណើការបានដូចសព្វថ្ងៃនេះ។

លោកជំទាវ ងួន សុខា មានភាពលេចធ្លោខ្លាំងទាំងការអប់រំ និងទាំងក្នុងអាជីពការងាររបស់លោកជំទាវ។ នៅឆ្នាំ១៩៨៨ លោកជំទាវបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយនៅឆ្នាំ១៩៩២ លោកជំទាវបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យពាណិជ្ជកម្ម Leipziger នៃប្រទេសអាល្លឺម៉ង់។ ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនយោបាយសាធារណៈពីវិទ្យាស្ថានជាតិសម្រាប់ការសិក្សាគោលនយោបាយ (GRIPS) នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៧ លោកជំទាវ ងួន សុខា ក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានបន្តការងារនៅធនាគារជាតិនៃកម្ពុជា។

លោកជំទាវ ងួន សុខា បានចាប់ផ្តើមការងាររបស់ខ្លួនដំបូងនៅធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៧ លោកជំទាវបានបន្តការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងតួនាទីជាប្រធានផ្នែកសិក្សាសេដ្ឋកិច្ចអន្តរជាតិ និងទទួលបានការដំឡើងឋានន្តរស័កពីរដង ក្នុងនោះលោកជំទាវត្រូវបានក្លាយជាអនុប្រធានទទួលបន្ទុកនាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩ និងជានាយកទទួលបន្ទុកនាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច ក្នុងឆ្នាំ២០០២។ ក្នុងឆ្នាំ២០០៨ លោកជំទាវ ងួន សុខា ត្រូវបានតែងតាំងតួនាទីថ្មីជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានសេដ្ឋកិច្ច និងស្ថិតិនៅធនាគារជាតិនៃកម្ពុជា និងបានតម្លើងតួនាទីជាអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា។ ដោយទទួលបានការទុកចិត្តពីរាជ្យរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ លោកជំទាវ ងួន សុខា បានក្លាយជាស្ត្រីកម្ពុជាទី១ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត លោកជំទាវត្រូវបានតែងតាំងតួនាទីមួយទៀត ក្នុងឆ្នាំ២០១៨ ជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិត្រូវបានប្រមូល និងគ្រប់គ្រងសម្រាប់ដំណើរការបន្តរបស់មន្ទីរពេទ្យកុមារ ដែលមានឈ្មោះថា មន្ទីរពេទ្យគន្ធបុប្ផា។ ជាបន្តបន្ទាប់ លោកជំទាវត្រូវបានចាត់តាំងឱ្យគ្រប់គ្រង និងដឹកនាំការងារសំខាន់ៗផ្សេងៗទៀត រួមទាំងតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅក្នុងឆ្នាំ២០១៩។

ពេញមួយអាជីពរបស់លោកជំទាវ លោកជំទាវបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសំខាន់ផ្សេងៗ។ ឧទាហរណ៍ លោកជំទាវត្រូវបានគេស្គាល់ថា ជាអ្នកពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់កម្មវិធីក្នុងតំបន់ ដែលផ្តួចផ្តើមដោយយូអិនឌីភី។ លោកជំទាវក៏ជាសមាជិកនៃក្រុមអ្នកគិតសម្រាប់ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាអ្នកត្រួតពិនិត្យការអនុវត្តការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ លោកជំទាវក៏បានដើរតួនាទីជាដៃគូជាតិសម្រាប់ការតាមដានការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដែលបានកំណត់ក្រោមកិច្ចសហការរវាងរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី និងជាសហអ្នកនិពន្ធសៀវភៅយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រថ្នាក់ជាតិ (NPRSP) ផងដែរ។

លោកជំទាវ ងួន សុខា បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលារបស់ខ្លួនទាំងស្រុង ក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវ ជាពិសេសជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លោកជំទាវ ងួន សុខា គឺជាថ្នាក់ដឹកនាំមួយរូបដ៏កម្រ ដែលហ្មត់ចត់ និងគិតបានគ្រប់ជ្រុងជ្រោយ ជាមួយនឹងទេពកោសល្យ និងការប្តេជ្ញាចិត្តរបស់លោកជំទាវ លោកជំទាវបានធ្វើឱ្យអ្វីដែលមិនអាចទៅរួច ប្រែជាអាចទៅរួច និងបានបំពេញការងាររហូតដល់នាទីចុងក្រោយ។

នៅថ្ងៃទី ១០/១០/២០២០ យើងបានទទួលដំណឹងដ៏ក្រៀមក្រំ និងសោកសៅនូវការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូប។ វីរភាព និងសមិទ្ធិផលរបស់លោកជំទាវ ដែលលោកជំទាវបានចូលរួមចំណែកក្នុងមួយជីវិតរបស់លោកជំទាវ សម្រាប់ប្រទេសជាតិរបស់យើង នឹងត្រូវចងចាំជានិច្ច។ សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ ងួន សុខា បានទៅកាន់សុគតិភពកុំបីខាន។