គណនីបញ្ញើសន្សំ

ការសន្សំគឺជាការចាប់ផ្តើមនៃស្ថេរភាពហិរញ្ញវត្ថុ។ នេះជាហេតុផលដែលធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូនអត្រាការប្រាក់សមរម្យ ជាមួយនឹងគម្រោងបញ្ញើប្លែកពីគេមួយដែលធ្វើឲ្យការសន្សំរបស់លោកអ្នកទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ!

ប្រភេទគណនី

អត្រាការប្រាក់ប្រចាំឆ្នាំ

រៀល

ដុល្លារ

គណនីបញ្ញើសន្សំ

០.៨០%

០.៨០%

គណនីអែសស្រ្កួរ​

០.០០%

០.០០%

គណនីបញ្ញើសន្សំបុត្រធីតា

< ១ឆ្នាំ​ = ១.០០%
> ១ឆ្នាំ​ = ២.៥០%

< ១ឆ្នាំ​ = ១.០០%
> ១ឆ្នាំ​ = ២.៥០%

គណនីចូលនិវត្តន៍

< ១ឆ្នាំ​ = ១.០០%
> ១ឆ្នាំ​ = ២.៥០%

< ១ឆ្នាំ​ = ១.០០%
> ១ឆ្នាំ​ = ២.៥០%

គណនីសន្សំស្ត្រី

០.៩០%

០.៩០%

គណនីបញ្ញើសន្សំ

ផ្ដល់ជូនលោកអ្នក​នូវភាពងាយស្រួល ក្នុងការ​ដក​ ដាក់ និងផ្ទេរប្រាក់ បានគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការដោយមិនកំណត់ចំនួនទឹកប្រាក់ និងទទួលបានការប្រាក់ប្រចាំខែ។

អត្រាការប្រាក់ដែលលោកអ្នកទទួលបាន៖ ១.០០​ %​ សម្រាប់លុយរៀល និងដុល្លារ

Saving Account
Escrow Account

គណនីអែសស្រ្កួរ

យើងផ្តល់ជូនសេវាកម្មទូទាត់ប្រាក់ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនអចលនទ្រព្យ លក់ផ្ទះ ឬដីធ្លី ជាដើម។ តាមរយៈការណែនាំ និងគោលបំណងនៃគណនីនេះ យើងនឹងផ្តល់ជូនសេវាមូលនិធិ និងសេវាផ្ទេរប្រាក់ ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។

អត្រាការប្រាក់ដែលលោកអ្នកទទួលបាន៖ ១.០០ %​ សម្រាប់លុយរៀល និងដុល្លារ

គណនីបញ្ញើសន្សំបុត្រធីតា

ក្នុងនាមជាឪពុក ម្តាយ យើងជឿថាការសន្សំទុកជាមុនសម្រាប់កូនតូចៗ គួរតែចាប់ផ្តើមពីពេលនេះ ហើយនិងបង្រៀនកូនៗឲ្យយល់ដឹងពីប្រតិបត្តិការធនាគារ។ គណនីបញ្ញើសន្សំបុត្រធីតានេះនឹងផ្តល់ជូនពួកគេនូវឱកាសសិក្សាពីអត្ថប្រយោជន៍នៃការសន្សំ និងជួយឲ្យពួកគេស្វែងយល់ពីក្តីស្រម៉ៃ។ បន្ថែមពីលើចំណូលនៃអត្រាការប្រាក់ លោកអ្នកនឹងទទួលបានការការពារ ធានារ៉ាប់រងសម្រាប់អនាគតកូនៗ។ សម្រេចក្តីស្រម៉ៃ និងតម្រូវការរបស់កូនៗជាមួយ គណនីបញ្ញើសន្សំបុត្រធីតា។

អត្រាការប្រាក់ដែលលោកអ្នកទទួលបាន៖ < ១ឆ្នាំ​ = ១.៣០% , > ១ឆ្នាំ​ = ៣.០០%

Junior Savers Account
Retirement Account

គណនីចូលនិវត្តន៍

គណនីចូលនិវត្តន៍ អាចរៀបចំប្រាក់បញ្ញើសម្រាប់ការចំណាយរបស់បុគ្គលតែម្នាក់ ឬក្រុមគ្រួសារ បន្ទាប់ពីពួកគាត់ចូលនិវត្តន៍។

លក្ខណៈពិសេស៖

  • ទទួលបានការប្រាក់ប្រចាំថ្ងៃ ដែលអាចដកប្រាក់រៀងរាល់ខែ
  • សាច់ប្រាក់របស់លោកអ្នកនឹងត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាព
  • មិនយកកម្រៃសេវាពេលបើកគណនី

អត្រាការប្រាក់ដែលលោកអ្នកទទួលបាន៖ < ១ឆ្នាំ​ = ១.៣០%,  > ១ឆ្នាំ​ = ៣.០០%

គណនីសន្សំស្ត្រី

បង្កើតឡើងដើម្បីជម្រុញដល់សហគ្រិនស្ត្រី ដែលគណនីនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា លុយត្រឡប់មកវិញ សេវាកម្ចីទាប ជាដើម។ ដែលធ្វើឲ្យគណនីប្រភេទនេះមានលក្ខណៈពិសេសជាងគណនីបញ្ញើសន្សំធម្មតា។ គណនីនេះអាចបង្កើតដោយបុគ្គលជាស្ត្រី ឬជាលក្ខណៈសម្ព័ន្ធអាជីវកម្ម។

អត្រាការប្រាក់ដែលលោកអ្នកទទួលបាន៖ ១.២០ %​ សម្រាប់លុយរៀល និងដុល្លារ

Woman Saving Account

គណនីបញ្ញើចរន្ត

គណនីបញ្ញើចរន្ត នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូនលោកអ្នកនូវសៀវភៅមូលប្បទានប័ត្រ ប្រភេទដុល្លារ និងលុយរៀល ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ក្នុងការទូទាត់ផ្សេងៗ

ប្រភេទគណនី

អត្រាការប្រាក់ប្រចាំឆ្នាំ

រៀល

ដុល្លារ

អតិថិជនមិនមានគណនីចរន្ត

០.០០%

០.០០%

អតិថិជនគណនីចរន្ត

០.០០%-០.៥០%

០.០០%-០.៥០%

Current Account

គណនីបញ្ញើមានកាលកំណត់

ផ្តល់ជូនលោកអ្នកក្នុងគោលបំណងសន្សំប្រាក់ទៅតាមពេលវេលាជាក់លាក់ណាមួយ ដើម្បីបង្កើនប្រាក់ចំណូល ដោយទទួលបានអត្រាការប្រាក់ខ្ពស់ ដែលអាចដកការប្រាក់បានប្រចាំខែ ឬនៅចុងការិយបរិច្ឆេទ។

Term Deposit

តាមរយៈការបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា លោកអ្នកនឹងទទួលបានជម្រើសជាច្រើនដូចជា៖

  • លោកអ្នកអាចស្នើបើកជា រូបវន្តបុគ្គល ឬជានីតិបុគ្គល
  • ជម្រើសនៃការបើកសន្សំមានរយៈពេលកំណត់ ដូចជា ១ខែ ៣ខែ ៦ខែ ៩ខែ ១២ខែ ១៨ខែ និង២៤ខែ
  • ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ដោយមិនគិតថ្លៃ
  • មិនយកកម្រៃសេវាពេលបើកគណនី
  • ដាក់សន្សំរយៈពេលកាន់តែយូរ ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់

លក្ខខណ្ឌបញ្ញើ រូបវ័ន្តបុគ្គល

រយៈកាល

ការប្រាក់ប្រចាំខែ

ការប្រាក់ការិយបរិច្ឆេទ

រៀល

ដុល្លារ

រៀល

ដុល្លារ

១ ខែ

១.០០%

០.៣០%

១.៣០%

០.៨០%

៣ ខែ

២.០០%

១.៥០%

២.៣០%

១.៨០%

៦ ខែ

២.៩០%

២.៥០%

៣.៣០%

២.៨០%

៩ ខែ

៣.៤០%

៣.០០%

៣.៧០%

៣.៣០%

១២ ខែ

៣.៧០%

៣.៥០%

៤.០០%

៣.៧០%

១៨ ខែ

៤.០០%

៣.៧០%

៤.៤០%

៤.០០%

២៤ ខែ

៤.៥០%

៤.០០%

៤.៨០%

៤.៣០%

លក្ខខណ្ឌបញ្ញើ នីតិបុគ្គល

រយៈកាល

ការប្រាក់ប្រចាំខែ

ការប្រាក់ការិយបរិច្ឆេទ

រៀល

ដុល្លារ

រៀល

ដុល្លារ

១ ខែ

០.៥០%

-

០.៨០%

-

៣ ខែ

១.០០%

០.៦០%

១.២០%

០.៨០%

៦ ខែ

២.០០%

១.៥០%

២.០០%

១.៨០%

៩ ខែ

២.៥០%

២.០០%

២.៧០%

២.២០%

១២ ខែ

២.៧០%

២.៥០%

៣.០០%

២.៧០%

១៨ ខែ

៣.០០%

២.៧០%

៣.៣០%

៣.០០%

២៤ ខែ

៣.៥០%

៣.០០%

៣.៨០%

៣.៣០%

ឯកសារសម្រាប់បើកគណនី

១. សម្រាប់គណនីរូបវន្តបុគ្គល

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិតឆ្លងដែន/សៀវភៅគ្រួសារដែលមានរូបថត/សំបុត្របញ្ជាក់កំណើត (ដែលមានសុពលភាព)

២. សម្រាប់គណនីនីតិបុគ្គល

វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម, អាជ្ញាបណ្ណប្រតិបត្តិការអាជីវកម្ម, លក្ខន្តិកៈក្រុមហ៊ុន, សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងប័ណ្ណពន្ធប៉ាតង់

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន របស់បុគ្គលដែលមានសិទ្ធិចុះហត្ថលេខា ដូចជាក្រុមប្រឹក្សាភិបាល, ភាគទុនិក

លក្ខខណ្ឌ៖

ជនជាតិខ្មែរ ជនជាតិបរទេស ឬក្រុមហ៊ុនដែលចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

អត្ថប្រយោជន៍៖

  • ទទួលបានការប្រាក់សមរម្យ
  • សាច់ប្រាក់មានសុវត្ថិភាពខ្ពស់