preloader
 សេចក្តីជូនដំណឹងលើកទី២ ស្តីពី “ការអញ្ជើញចូលរួមពិគ្រោះថ្លៃដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន” ជូនធនាគារ SME

សេចក្តីជូនដំណឹងលើកទី២ ស្តីពី “ការអញ្ជើញចូលរួមពិគ្រោះថ្លៃដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន” ជូនធនាគារ SME

Link: https://smebankcambodia.com.kh/2022/07/07/itbidding2/[endlink]

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ធ.ស.ក នឹងបើកដាក់ឲ្យមានការពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន ជូន ធ.ស.ក​។

ក្រុមហ៊ុន/សហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួមពិគ្រោះថ្លៃ អាចមកទំនាក់ទំនងដើម្បីទិញឯកសារពិគ្រោះថ្លៃដោយផ្ទាល់ជាមួយ ធ.ស.ក នៅអង្គភាពលទ្ធកម្មដែលមានអាសយដ្ឋាន៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី២០) ផ្លូវអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ (តាមរយៈលេខទូរស័ព្ទទំនាក់ទំទង៖ ០៩២ ២០៩ ០៨៤/០៨៩ ៩៩ ៧២ ៤៦ ឬវេបសាយ៖ www.smebankcambodia.com.kh)។

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។