preloader
 កញ្ចប់ថវិកានៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ របស់ធនាគា SME នឹងត្រូវបង្កើនរហូតដល់ចំនួន ២៤០ លានដុល្លារអាមេរិក

កញ្ចប់ថវិកានៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ របស់ធនាគា SME នឹងត្រូវបង្កើនរហូតដល់ចំនួន ២៤០ លានដុល្លារអាមេរិក

p style=”display:none;”>Link: https://smebankcambodia.com.kh/2022/02/16/the-total-budget-of-sme-co-financing-scheme-ii-increased-to-usd-240-million/[endlink]</p>

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ ទន្ទឹមនេះ កញ្ចប់ ថវិកានេះ ក៏បានផ្តល់ជូនធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ៥០ លានដុល្លារអាមេរិក ដើម្បីជួយលើកស្ទួយវិស័យ​ សហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យដ៏សំខាន់ក្នុងការចូល​រួមគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ច​ជាតិទៅនឹងវិបត្តិផងដែរ។

លោក លឹម​ អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានលើកឡើងថា កន្លងមក ធនាគារ SME បាននឹងកំពុងដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់​ សហគ្រាសធុនតូច និងមធ្យម ចំនួន ២​លើក (SCFS I & II) មកហើយ​ ក្នុងនោះ៖ គម្រោង SCFS I ដែលមានទំហំថវិកា ១០០ លានដុល្លារអាមេរិក (ធនាគារ SME ៥០ លានដុល្លារអាមេរិក និងបដិ-​ភាគពី PFIs ៥០ លានដុល្លារអាមេរិក) បានដាក់ឲ្យដំណើការ​នៅក្នុងខែមេសា ឆ្នាំ២០២០ និងបានបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២០ ដែលបានផ្តល់ហិរញ្ញប្ប​ទា​នជូនដល់ ៧៥៣ សហគ្រាស។ ជាងនេះទៀត គម្រោង SCFS II ដែលបាន នឹងកំពុងដំណើរការជាមួយកញ្ចប់ថវិកាចំនួន ១៤០ លានដុល្លារអាមេរិក (ធនាគារ SME ៧០ លានដុល្លារអាមេរិក និងបដិភាគពី PFIs ៧០ លានដុល្លារអាមេរិក) បានដាក់ឲ្យដំណើការចាប់ពីខែសីហា ឆ្នាំ២០២១ និងគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ គម្រោងនេះបានផ្តល់ហិរញ្ញប្ប​ទា​នជូនដល់ ១ ១០១ សហគ្រាស ជាមួយទំហំឥណទានសរុប ១៣៦ លាន​ដុល្លារអាមេរិក។

លោកអគ្គនាយក បានបន្តទៀតថា ដោយមើលឃើញពីការទទួល បាននូវលទ្ធផលជាវិជ្ជមានចេញ​ពីការអនុវត្ត SCFS II និងតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ៥០ លានដុល្លារ អាមេរិក ដល់  ធនាគារ SME ដើម្បីបន្តអនុវត្ត SCFS II រួមនឹងថវិកាបដិភាគ ចំនួន ​៥០ លានដុល្លាអាមេរិកទៀតរបស់ PFIs។ ដូច្នេះ ថវិកាសរុបនៃគម្រោងនេះនឹងកើនឡើងដល់ ២៤០ លាន ដុល្លារអាមេរិក (ធនាគារ SME ១២០ លានដុល្លារអាមេរិក និងបដិភាគ ពី PFIs ១២០ លានដុល្លារអាមេរិក)។

ហេតុដូចនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការហិរញ្ញប្បទាន អាចបន្តដាក់ពាក្យស្នើសុំឥណទានក្រោម SCFS II ដោយធ្វើការទំនាក់ទំនងផ្ទាល់ជាមួយ PFIs ណាមួយ ក្នុងចំណោម PFIs ទាំង ២៨ ឬ ទំនាក់ទំនងមកកាន់ ធនាគារ SME ដោយផ្ទាល់តាមអាសយដ្ឋានដូចខាងក្រោម៖

  • អគារលេខ ៣០ ផ្លូវប៉ាស្ទ័រ កែងផ្លូវព្រៃនគរ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • ទូរសព្ទលេខ៖ 096 811 1118
  • អ៊ីម៉ែល៖ info@smebankcambodia.com.kh
  • គេហទំព័រ៖ www.smebankcambodia.com.kh
  • ឬអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធអនឡាញដោយគ្រាន់តែចុច៖https://forms.office.com/r/sABjYrVXe7

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។