preloader
 គម្រោងថវិកាសរុបនៃសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ត្រូវបានបង្កើនរហូតដល់ ១៤០ លានដុល្លារអាមេរិក

គម្រោងថវិកាសរុបនៃសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ត្រូវបានបង្កើនរហូតដល់ ១៤០ លានដុល្លារអាមេរិក

Link: https://smebankcambodia.com.kh/2021/12/03/sme-increasing/[endlink]

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា រួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម បានសម្រេចបង្កើនគម្រោងថវិការចំនួន ៤០ លានដុល្ហារអាមេរិក បន្ថែមទៀត សម្រាប់គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ដូច្នេះថវិការសរុបនៃគម្រោង កើនឡើងដល់ ១៤០ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម បានដាក់ឲ្យដំណើការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ដោយសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២៨ ក្នុងគោលបំណងជួយសម្រួលដល់ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។ គិតត្រឹមចុង ខែវិច្ឆិកា ឆ្នាំ ២០២១ គម្រោងនេះបានផ្តល់ឥណទានជូនដល់ ៧៩០ សហគ្រាស ដែលស្មើនឹងទំហំទឹកប្រាក់សរុប ៩៩,៨ លានដុល្លារអាមេរិក។

ហេតុដូច្នេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចបន្តដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ដោយធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកចូលរួមណាមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា ម.ក (ធ. ស. ក) ទៅតាមអាសយដ្ឋានដូចខាងក្រោម៖

អគារលេខ ៣០ ផ្លូវប៉ាស្ទ័រ កែងផ្លូវព្រៃនគរ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ឬទំនាក់ទំនងទូរសព្ទលេខ៖ 096 811 1118
អ៊ីម៉ែល៖ info@smebankcambodia.com.kh
គេហទំព័រ៖ www.smebankcambodia.com.kh
ឬអាចដាក់ពាក្យស្នើសុំតាមរយៈអនឡាញដោយគ្រាន់តែចុច៖ https://forms.office.com/r/sABjYrVXe7

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *